ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

នៅសហរដ្ឋអាម៉េរិក ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៦៨.៩៦០ករណី ក្នុងនោះអ្នកជម្ងឺជាង១.០៤១នាក់ស្លាប់
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ នៅទូទាំងសហរដ្ឋអាម៉េរិកមានអ្នកឆ្លងវីរុស COVID-19 ចំនួន៦ម៉ឺន៨ពាន់៩៦០នាក់ ហើយក្នុងចំណោមនោះ អ្នកជំងឺ១ពាន់៤១នាក់បានបាត់បង់ជីវិត ភាគច្រើននៅរដ្ឋវ៉ាស៊ីនតោន និងទីក្រុងញូយ៉ក នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ដកស្រង់ទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាម៉េរិក ចន ហូបឃីនស៍ ។

ស្របពេលជាមួយគ្នានេះដែរ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាម៉េរិក បានគូសបញ្ជាក់ថា ការឆ្លងរាតត្បាតនៃមេរោគ COVID-19 បាននឹងកំពុងតែមានសន្ទុះខ្លាំង ឡើងនៅទូទាំងសហរដ្ឋអាម៉េរិក ដែលវាគឺជាការព្រួយបារម្ភជាទីបំផុត ។

បន្ថែមលើនេះ វេជ្ជបណ្ឌិតអាម៉េរិកមួយចំនួនក៏បានបង្ហាញការព្រួយបារម្ភផងដែរថា មន្ទីរពេទ្យនៅសហរដ្ឋអាម៉េរិក ជាពិសេសនៅតំបន់ដែលរងគ្រោះខ្លាំង ហាក់កំពុងចាប់ផ្តើមទប់ទល់នឹងការកើនឡើងចំនួនអ្នកជំងឺ ស្ទើរលែងចង់ជាប់ហើយ ៕


អត្ថបទទាក់ទង