ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

នៅអង់គ្លេស តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់៩.៥២៩ករណី ក្នុងនោះអ្នកជំងឹ៤៦៣នាក់ស្លាប់
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

អង់គ្លេស៖ អង់គ្លេសបានរាយការណ៍ពីចំនួនអ្នកឆ្លងវីរុស COVID-19 ចំនួន១ពាន់៤៥២ករណីថ្មីទៀត ដែលប្រការនេះធ្វើឱ្យចំនួនសរុបកើនឡើងដល់៩ពាន់៥២៩ករណី ក្នុងនោះអ្នកជំងឺ៤៦៣នាក់បានបាត់បង់ជីវិត នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ។

ជាវិធានការបង្ការ និងទប់ស្កាត់បន្ទាន់នោះ បច្ចុប្បន្នក្រុមជំនាញសុខាភិបាលអង់ គ្លេសបានឹងកំពុងបង្កើនការធ្វើតេស្តរកអ្នកផ្ទុកវីរុស COVID-19 ឲ្យបានកាន់តែខ្លាំងក្លាជាងមុន យ៉ាងហោចណាស់ក៏២ម៉ឺន៥ពាន់ក្នុងមួយថ្ងៃ ។

ជាមួយគ្នានេះ ម៉ាសសរុបជាង១៥លានម៉ាសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនា នាទូទាំងប្រទេស ខណៈទាំងអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀតនៅតែគ្មានសញ្ញាបង្ហាញអំពីភាពធូរស្រាលនៅឡើយទេ ចំពោះការរីករាតត្បាតនៃជម្ងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ ៕


អត្ថបទទាក់ទង