ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គដំបូងគេនៅកម្ពុជា អំពាវនាវឲ្យស្រ្តីកម្ពុជាបញ្ចេញភាពក្លាហានចូលរួមប្រណាំងរថយន្តនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

អ្នកស្រី សេង សុជាតិតា ដែលជាស្រ្តីមានភាពក្លាហានជាងគេ ក្នុងការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ ទាំងលើឆាកជាតិ និងអន្តរជាតិ បានអំពាវឲ្យស្រ្តីកម្ពុជាបញ្ចេញភាពក្លាហាន ចូលរួមនៅក្នុងព្រឹត្តិការណ៍ ប្រណាំងរថយន្តឆ្លងកាត់ឧសគ្គដែលរៀបចំដោយក្រុមហ៊ុនខារ៉ាកម្ពុជា គ្រោងនឹងរៀបចំឆ្លងកាត់ខេត្តចំនួន៣ នៅកម្ពុជានាពេលខាងមុខនេះ។

កីឡាការិនីប្រណាំងរថយន្តដំបូងនៅកម្ពុជា អះអាងថា ព្រឹត្តិការណ៍ប្រណាំងរយន្តឆ្លងកាត់ឧបសគ្គនេះ វាមិនបង្កគ្រោះថ្នាក់នោះទេ ប៉ុន្តែបើស្រ្តីកម្ពុជាយើងចូលរួមប្រកួតច្រើនវានឹងធ្វើឲ្យវិស័យកីឡាប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ នៅកម្ពុជាកាន់តែមានភាពទាក់ទាញខ្លាំង ខណៈស្រ្តីនៅក្រៅប្រទេសពេញនិយមបំផុតនៅប្រភេទកីឡាមួយនេះ ហើយ វាក៏ជាចំណែកមួយជួយបង្កើនលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។



អ្នកស្រី សេង សុជាតិតា គឺជាស្រ្តីកម្ពុជាដំបូងគេដែលភាពក្លាហានចូលរួមប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គទាំងឆាកជាតិ និងអន្តរជាតិ ដោយនៅក្នុងឆ្នាំ២០១៨ អ្នកស្រ្តីបានចូលរួមប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ អាស៊ីក្រូស ពីប្រទេសថៃ ចូលមកកម្ពុជា ក្នុងតំណាងជាជំនួយការអ្នកបើកបរ ក្នុងឆ្នាំ២០១៩ អ្នកស្រីបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គអាស៊ីក្រូស ពីប្រទេសថៃឆ្លងទៅប្រទេសមីយ៉ាន់ម៉ាក្នុងតំណែងជាជំនួយការអ្នកបើកបរដដែល នឹងបន្ទាប់មកនៅចុងឆ្នាំ២០១៩ អ្នកស្រ្តីចូលរួមព្រឹត្តិការណ៍ខ្មែររ៉ាលីរ៉េដក្នុងតួនាទីជាអ្នកបើកបរបញ្ជា ដែលរៀបចំដោយក្រុមហ៊ុនខារ៉ាកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនតូតាល់ សហការដោយក្រសួងបរិស្ថាននៅកម្ពុជា។



សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងយានយន្ត ខ្មែររ៉ាលីរ៉េត ២០២០ ធ្វើការប្រណាំងឆ្លងកាត់ខេត្តចំនួន៣ គឺចេញភ្នំពេញ ពោធិ៍សាត បាត់ដំបង និងខេត្តសៀមរាប លើចំងាយផ្លូវសរុបជាង ៣៥០គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គ ព្រៃព្រឹក្សា ជំរាលភ្នំ ដីភក់ល្បាប់ ជ្រលងដងអូរជាដើម ។ គួររំលឹកថា ព្រឹត្តការណ៍នេះ គឺបង្ហាញនូវការរីកចម្រើនថ្មី នៃវិស័យទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ រួមជាមួយការយល់ដឹងរបស់ប្រជាពលរដ្ឋ បរិស្ថាន និងការអភិវឌ្ឍទេសចរណ៍បៃតង ដើម្បីទាក់ទាញការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ ដោយសារកត្តាជាច្រើនដែលបាន និងកំពុងកើតឡើងនៅទូទាំងពិភពលោក៕


អត្ថបទទាក់ទង