ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

Manchester United ចង់បានអ្នកថ្មីមកជំនួសអ្នកចាំទីដៃទីមួយ David De Gea
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

កាសែត និងអ្នកជំនាញវិភាគបាល់ទាត់ជាច្រើនបានសន្និដ្ឋានថា Manchester United អាចជំនួសអ្នកចាំទីដៃទីមួយ David De Gea ដោយយកអ្នកចាំទីវ័យក្មេង Dean Henderson នៅរដូវកាលក្រោយ ប៉ុន្តែអតីតខ្សែការពារបិសាចក្រហម Rio Ferdinand បានចែកចាយគំនិតរបស់ខ្លួនអំពីអ្នកចាំទីទាំងពីរូបនេះ។ ២រដូវកាលចុងក្រោយនេះ Dean Henderson កំពុងតែធ្វើបានល្អខ្លាំងនៅ Sheffield United ដោយក្លាយជាអ្នកចាំទីដៃ១និងបង្ហាញខ្លួនគ្រប់ការប្រកួតរបស់ក្លិប។

ពេលនេះពួកគេឈរលេខ៧ក្នុងតារាង Premier League ហើយ Henderson ក្លាយជាអ្នកចាំទីបង្ហាញថ្វីដៃបានល្អនៅរដូវកាលនេះដោយលេងក្នុងពានរង្វាន់ Premier League បាន២០ប្រកួតរក្សា Clean-sheet បាន១០ដង។

អតីតប្រធានក្រុមបិសាចក្រហមរូបនេះបាននិយាយក្នុងបណ្ដាញសង្គម Instagram Live របស់ខ្លួនថា៖
” ខ្ញុំចង់និយាយថា De Gea ។ ខ្ញុំស្រឡាញ់ Hernderson គាត់កំពុងធ្វើរឿងល្អៗនៅឯ Sheffield United មានពេលជាច្រើនទៀតសម្រាប់គាត់។ ប៉ុន្តែ De Gea គឺជាបុរសម្នាក់ដែលខ្ញុំពេញចិត្ត ខ្ញុំនិយាយបែបនេះ អ្នកដឹងថាខ្ញុំចង់មានន័យថាម៉េចហើយ”។



រដូវកាលនេះ David De Gea បង្ហាញខ្លួនក្នុងPremier League បាន២៩ប្រកួតរក្សា Cleansheet បាន៨ដងតិចជាង Henderson ២ដង ប៉ុន្តែពេលនេះ Manchester United កំពុងឈរលេខ៥ក្នុងតារាងលីគ៕


អត្ថបទទាក់ទង