ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមគ្នាបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាញការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងកូវីដ ១៩ នៅទូទាំងខេត្តប៉ៃលិន
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

ប៉ៃលិន ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានបន្តចុះអប់រំ ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងកូវីដ ១៩ នៅទូទាំងខេត្តប៉ៃលិន តាមរយៈការចាក់ឧឃោសនស័ព្ទ និងការចុះអប់រំបាញ់ទឹឹកអាល់កុលលាងដៃ និងបាញ់សម្លាប់មេរោគ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិន ដើម្បីបង្ការទប់ស្កាត់កុំអោយជម្ងឺនេះរីករាលដាលតទៅទៀត។

សូមបញ្ជាក់ថាក្រៅពីចុះអប់រំ ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងទប់ស្កាត់វីរុសឆ្លងកូវីដ_១៩ យុវជន ស . ស . យ . ក. និងយុវជនកាកបាទក្រហមខេត្តប៉ៃលិន បានស្ម័គ្រចិត្តចុះបាញ់ទឹកអាល់កុលកុល ដើម្បី សម្លាប់ មេរោគ នៅតាម ច្រកទ្វារ ទីប្រជុំជន និង តាម លំនៅដ្ឋាន ប្រជាជន ក្នុង ខេត្ត ប៉ៃលិន  នាប៉ុន្មានថ្ងៃនេះផងដែរ។

ករណីសង្ស័យមានជំងឺកូវីដ ១៩
ទី១) បុគ្គលដែលមានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចតទៅ : គ្រុនក្ដៅយ៉ាងតិច៣៨អង្សាសេ ក្អកហៀរសំបោរ ឈឺបំពង់ក ហត់ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពី ឬស្នាក់នៅក្នុងប្រទេសផ្សេងទៀតក្រៅពីប្រទេសកម្ពុជា ឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ (បញ្ជាក់ពីមន្ទីរពិសោធន៍ក្នុងកំឡុងពេល១៤ថ្ងៃ) មុនចេញរោគសញ្ញា ។
ទី២) អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្ដៅនិងមុខសញ្ញារលាកផ្លូវដង្ហើមយ៉ាងតិចមួយ ដូចជា ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនដឹងមូលហេតុច្បាស់លាស់ និងតម្រូវឲ្យសម្រាកពេទ្យ។
ដូច្នេះតម្រូវឱ្យប្រជាជនកម្ពុជាគ្រប់រូប គ្រប់ក្រុមគ្រួសារ ត្រូវរួមគ្នាចូលរួមអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយត្រូវរស់នៅស្អាត មានអនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុល បរិភោគអាហារដែលចំអិនបានល្អ ការជួបសន្ទនាគ្នាសូមរក្សាគំលាតពីគ្នាឱ្យបាន១ម៉ែត្រទៅ១,៥ម៉ែត្រ ការជួបស្វាគមន៍គ្នាសូមប្រើវប្បធម៌សំពះស្វាគមន៍គ្នាតាមបែបប្រពៃណីខ្មែរហាមចាប់ដៃ ហាមមានការជួបប្រជុំប្រមូលផ្តុំគ្នា ម្យ៉ាងទៀតបើសង្ស័យថាមានឆ្លងវីរុសកូវីដ១៩ដូចមានរៀបរាប់ខាងលើ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតខ្លួនបំផុត ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ប៉ុស្តិ៍រដ្ឋបាល ដើម្បីមានវិធានការចាត់បញ្ជូនមកកាន់មន្ទីរពេទ្យពិនិត្យព្យាបាលទាន់ពេលវេលា ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ១១៥  ដើម្បីប្រឹក្សាយោបល់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះគឺជាបញ្ហាសុខភាពផ្ទាល់របស់បងប្អូនដែលត្រូវតែពិនិត្យសុខភាពខ្លួនឯងអោយបានច្បាស់ចៀសវាងចម្លងរោគនេះទៅប្តីឬប្រពន្ឋឬកូនចៅ និងក្រុមគ្រួសារដែលចុងក្រោយគឺមានតែការសោកស្តាយ។ 

សូមបងប្អូនកុំមានការភ័យព្រួយបារម្ភ ហើយសូមកុំរើសអើងគ្នាទៅវិញទៅមក និងចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីកម្ពុជាបានឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា។ ហើយបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសគិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះកើនដល់ ៩៦ករណីហើយ រីឯចំនួនអ្នកជាសះស្បើយវិញបានកើនដល់ ១០នាក់ផងដែរ។


អត្ថបទទាក់ទង