ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

មន្ត្រីកាំកុងត្រូល ចុះប្រតិបត្តិការទ្រុងទ្រាយធំ ត្រួតពិនិត្យ ម៉ាស់ និងទឹកអាកុល មួយចំនួន ដែលកំពុងចរាចរលេីទីផ្សារ គ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

ភ្នំពេញ៖ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានដល់ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រតិបត្តិការទ្រុងទ្រាយធំ ត្រួតពិនិត្យ ម៉ាស់ និងទឹកអាកុល មួយចំនួន  ដែលកំពុងចរាចរលេីទីផ្សារ គ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ ជូនប្រជាពលរដ្ឋ ។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រតិបត្តិការ ឆែកឆេរ នៅតាមឱសថស្ថាននានា ចំនួន៤ទីតាំង  រួមមាននៅម្តុំផ្សារអូឡាំពិក ម្តុំផ្សារតាប៉ាង ផ្សាទំនេីបម៉ាក្រូ និងផ្សារទំនេីបអុីអនសែនសុខ ដេីម្បីស្វែករក នូវផលិតផល ម៉ាស់  និងអាកុលសម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ ឆ្លៀតឱកាស ដែលវីរុស កូវីត១៩ (COVIT19)កំពុងរីករាលដាល  ។

ក្នុងឱកាសចុះប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បាននាំយកនូវអាកុល និងម៉ាស់មួយចំនួន មកធ្វេីការពិសោធន៍   និងបានធ្វេីការណែនាំ ឲ្យម្ចាស់ទីតាំង ឱសថស្ថាន រឺហ្វាម៉ាសុី ទាំងអស់ ចូលរួមសហការ ជាមួយមន្ត្រីជំនាញ តាមរយៈការលក់នៅផលិតផលដែលមានគុណភាព និងមានយីហោច្បាស់លាស់ ជាមួយនិងការរក្សាតម្លៃឲ្យបានសមរម្យ  ដេីម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នូវវីរុសកូវីត១៩ COVIT19  ដែលកំពុងរីករាលដាលនៅកម្ពុជា និងចូលរួមអនុវត្តន៍តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន តម្រូវឲ្យឱសថស្ថានលក់ក្នុងតំលៃសមរម្យ មិនឡើងថ្លៃនោះ៕ ដោយ៖ សិលា