ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

គណៈកម្មការផ្សារច្បារអំពៅបង្កើនការយកចិត្តទុកដាក់ទៅលើសុខភាពអាជីវករ និងអតិថិជន
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

ភ្នំពេញ៖ អនុវត្តន៍តាមគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដាក់ផែនការអោយគណៈកម្មការផ្សារច្បារអំពៅទាំង២ ត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើសុខភាពអាជីវករ និងអតិថិជនដែលចូលទៅទិញសម្ភារផ្សេងៗនៅក្នុងផ្សារ ដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យកំដៅនៅក្នុងខ្លួន ប្រើទឹកអាល់កុលសម្រាប់លាងដៃ និងពាក់ម៉ាស់។

យុទ្ធនាការបញ្ជ្រាបការយល់ដឹងអំពីការឆ្លង និងវិធីបង្កាទប់ស្កាត់មេរោគ Covid 19 បានធ្វើឡើងរយៈពេល៤ថ្ងៃមកហើយនៅក្នុងផ្សារ ដឹកនាំដោយលោកគួច ចំណាន ប្រធានគណៈកម្មការផ្សាច្បារអំពៅលើ និងលោកគ្រី ហ៊ុច អនុប្រធានគណៈកម្មការផ្សារ ដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យកំដៅនៅក្នុងខ្លួនអាជីវករនិងអតិថិជន ដាក់ឧបករណ៍បំពងសម្លេងអោយអាជីវករស្តាប់ពីវិធីការពារ និងទប់ស្កាត់ កុំអោយឆ្លងមេរោគCovid 19 ដែលកំពុងតែគំរាមកំហែងសុខភាពប្រជាពលរដ្ឋនៅលើពិភពលោក  ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងក៏កំពុងតែជួបនូវបញ្ហាឆ្លងមេរោគCovid 19 ផងដែរ ។

យុទ្ធនាការនេះធ្វើជារៀងរាល់ថ្ងៃដោយដាក់ផែនការជាក់លាក់ និងផ្លាស់ប្តូរវេនគ្នាធ្វើ នៅគ្រប់ច្រកចេញ ចូលផ្សារ  ហើយផ្សារច្បារអំពៅ បេីកដំណេីរការលក់ដូរធម្មតា ក្នុងនោះគណៈកម្មការផ្សារ បានបន្តដឹកនាំក្រុមការងារ ចុះផ្សប់ផ្សាយខ្លឹមសារ  ណែនាំអំពីវិធីការពារ របស់ក្រសួងសុខា ភិបាល នឹងវាស់កំដៅ បាញ់អាកុល លាងសំអាតដៃ ជូនដល់បងប្អូ អាជីវករ ប្រជាពលរដ្ឋ  ដែលចេញចូលមកផ្សារច្បារអំពៅ។ ជាពិសេស សូមបងប្អនចូលរួម  ធ្វេីអនាម័យទាំងអស់គ្នា ដេីម្បីសុខភាព សុវត្ថភាពយេីង ៕ ដោយ៖ សណ្តោស