ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

នគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆបោក(ប្រើល្បិចយកទូរស័ព្ទដៃ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាធ្វើការឃាត់ខ្លួនករណីឆបោក(ប្រើល្បិចយកទូរស័ព្ទដៃ) ។កាលពីវេលាម៉ោ២២ និង៣០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមាន ឈ្មោះ ខាត់ ខួច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានេជ័យ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ ញ៉ួស ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃរកា ឃុំបែកកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុជនសង្ស័យបានហៅម៉ូតូកង់បីជិះហើយក៏បានខ្ចីទូរស័ព្ទដៃពី ជនរងគ្រោះឈ្មោះ ញ៉ួស ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃរកា ឃុំបែកកចាន ស្រុកអង្គស្នួល ។

ដោយប្រាប់ថាខលទៅមិត្តភក្តិលុះពេលជួបមិត្តភក្តិគេ ហើយនោះស្រាប់តែមកដល់ចំណុចកើតហេតុបក្ខពួកគេម្នាក់នោះក៏ហក់ចុះពីលើម៉ូតូកង់បីដោយយកទូរស័ព្ទរបស់ជនរងគ្រោះ ទៅបាត់ទើបជនរងគ្រោះចាប់ជនសង្ស័យខាងលើនេះយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ សម្ភារៈបាត់បង់ ទូរស័ព្ទដៃ០១គ្រឿងម៉ាកវីវ៉ូ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕


អត្ថបទទាក់ទង