ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

នគរបាលខណ្ឌច្បារអំពៅ ចូលរួមផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់មេរោគ កូវិដ ១៩
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

ភ្នំពេញ៖ អនុវត្តន៍ការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានបញ្ចេញកម្លាំងនគរបាលជាច្រើននាក់រួមជាមួយរថយន្តដាក់ឧឃោសនស័ព្ទចាក់សារសម្លេង ដើម្បីផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់ និងការពារ កុំឲ្យមានការឆ្លងមេរោគ កូវិដ១៩ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

សកម្មភាពនេះចាប់ផ្តើមអនុវត្តន៍រៀរាល់ថ្ងៃរហូតដល់មេរោគ កូវីដ១៩ បានធូស្បើយ ដោយធ្វើការផ្សព្វផ្សាយគ្រប់ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌ ធ្វើយ៉ាងណាផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ដឹងពីវិធីការពារ  បង្ការ និងអប់ស្កាត ជៀសផុតឆ្លងមេរោគ កូវិដ១៩ ។

មិនត្រឹមតែប្រើប្រាស់ឧឃោសនស័ព្ទបំពងសម្លេងនោះទេ ក្រុមការងារបានយកស្ទីឃ័រទៅបិទតាមផ្ទះនិងទីសាធារណៈផងដែរ ។  លើសពីនេះទៀតក្រុមការងារថែមទាំងធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចក្នុងការអនុវង្តគោល នយោបាយ “ ភូមិ-សង្កាត់មានសុវត្ថិភាព “ឲ្យមានប្រសិទ្ធភាព ៕ដោយ៖ ធី សណ្តោស


អត្ថបទទាក់ទង