ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ករណីវាយកាប់ចាក់គ្នាទៅវិញទៅមក
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

ភ្នំពេញ៖ ដោយសារតែមិនចេះយោគយល់នឹងអធ្យាស្រ័យឲ្យគ្នាជាមួយអ្នកជិតខាងទើបធ្វើឲ្យអ្នកទាំង៣ត្រូវសមត្ថកិច្ចខ្លួនព្រោះបង្ករហិង្សា វាយកាប់ចាក់គ្នាទៅវិញទៅមក។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោ២១ និង២០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យដែលវាយកាប់គ្នានោះមាន០៣នាក់។ ភាគីទី១ មានគ្នាម្នាក់ ឈ្មោះ ម៉ី សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៧ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសកំភួនដៃខាងឆ្វេង និងពកស្មាខាងឆ្វេង (គ្មានសារធាតុញៀន)។

ចំណែកភាគីទី២ មានគ្នា០២នាក់ ១-ឈ្មោះ ផុន ភារុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យយោធា ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន), ២-ឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) (របួសចំសៀតផ្កាខាងឆ្វេងដេរ១៥ថ្នេរ, របួសស្មារខាងស្តាំ, របួសកំភួនដៃខាងឆ្វេងដេរ៨ថ្នេរ សម្រាកព្យាបាលនៅមន្ទីរពេទព្រះសុសមៈ)  សម្ភារៈបន្សល់ទុក កាំបិតតាំងតោ១ ក្តាបន្ទះ០៣សន្លឹក ។

ប្រភពពីសមត្ថកិច្ចដដែលបានបន្តឲ្យដឹងទៀតថានៅមុនពេលកើតហេតុភាគីខាងទំនាស់ដែលមានគ្នា២នាក់បានអង្គុយផឹកស៊ី នៅមុខផ្ទះក្រោយមកស្រាប់តែភាគីដែលមានគ្នាតែម្នាក់នោះបានជិះម៉ូតូមកប៉ះកៅអីបណ្តាលអោយដួលហើយក៏ចូលទៅក្នុងផ្ទះ ក្រោយមកភាគីមានគ្នា២នាក់ក៏ទៅសួរកខុសត្រូវទើបបង្កើតជាទំនាស់ពាក្រសម្តីវាយកាប់គ្នាបណ្តាលឲ្យមានអ្នករងរបួសបែបនេះ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕


អត្ថបទទាក់ទង