ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

ករណីកូវីដ១៩៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាប់ពលរដ្ឋមិនបាច់ទិញអាហារស្តុកទេ ព្រោះមានការផ្គត់ផ្គង់គ្រប់គ្រាន់
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានមានប្រសាសន៍ កាលពីថ្ងៃទី២៥ មីនា ម្សិលមិញថា ប្រជាពលរដ្ឋមិនចាំបាច់ទិញអាហារស្តុកទុកនោះទេ ពីព្រោះការផ្គត់ផ្គង់ គឺមានគ្រប់គ្រាន់។
ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា លោកធានាថា នឹងមានអាហារគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់លោក ហើយលោកក៏ដឹងដែរថា ប្រជាជនមានអារម្មណ៍បែបណា ចំពោះការរីករាលដាល នៃវីរុសកូវីដ១៩នេះ។

ប៉ុន្តែនៅចំពោះមុខនាពេលនេះ គឺសកម្មភាពចម្បង រួមគ្នាទប់ស្កាត់ការឆ្លង និងការរីករាលដាលនៃជម្ងឺនេះ។
គួរបញ្ជាក់ដែរថា ករណីនៃជម្ងឺកូរ៉ូណានៅក្នុងប្រទេសម៉ាឡេស៊ីមានចំនួនរហូតដល់ ១,៦២៤ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍៕


អត្ថបទទាក់ទង