ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

អង្គការសុខភាពពិភពលោក WHO ជំរុញឱ្យបណ្តាប្រទេសនានាបង្កើនការទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស នៅថ្ងៃទី២៥ ខែមីនានេះ បានជំរុញឱ្យបណ្តាប្រទេសនានាប្រើប្រាស់យុទ្ធសាស្រ្តដ៏សំខាន់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មានចិន CGTN ។

យុទ្ធសាស្រ្តថ្មីនេះគួរតែត្រូវបានបង្កើតឡើងដោយប្រទេស និងក្នុងតំបន់ តាមរយៈការ “បិទទ្វារ” ដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់នឹងការឆ្លងរាលដាលនៃវីរុស COVID-19 នេះបើតាមលោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ។

ទន្ទឹមគ្នា ប្រធានអង្គការសុខភាពពិភពលោករូបនេះ ថែមទាំងបានអំពាវនាវឱ្យប្រទេសនានា ពង្រីកការបណ្តុះបណ្តាល និងដាក់ពង្រាយការថែទាំសុខភាព ក៏ដូចជាកងកម្លាំងសុខាភិបាលសាធារណៈ ដើម្បីស្វែងរករាល់ករណីដែលសង្ស័យនៅក្នុងកម្រិតសហគមន៍ និងបង្កើនលទ្ធភាពនៃការធ្វើតេស្តរកមេរោគ ។

ការកត់សម្គាល់បែបនេះរបស់លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ត្រូវបានធ្វើឡើងស្របពេលដែលចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសកលលោក កើនឡើងដល់៤១ម៉ឺន៦ពាន់៦៨៦ករណី និងអ្នកជម្ងឺស្លាប់សរុបកើនដល់១ម៉ឺន៨ពាន់៥៨៩នាក់ គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ខណៈជម្ងឺផ្លូវដង្ហើមថ្មីនេះឆ្លងរាលដាលនៅក្នុងប្រទេស និងតំបន់សរុប១៩៦ហើយ ៕


អត្ថបទទាក់ទង