ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

ព្រឹទ្ធសភា និងសេតវិមានសហរដ្ឋអាម៉េរិកឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ថវិកា២ទ្រីលានដុល្លារ ដើម្បីទប់ទល់នឹងវីរុស COVID-19 និងជួយសេដ្ឋកិច្ច
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសេតវិមានអាម៉េរិក នៅថ្ងៃទី២៥ ខែមីនានេះ (ម៉ោងក្នុងតំបន់) បានព្រមព្រៀងរួមគ្នាលើកញ្ចប់ថវិកាជំនួយ២ទ្រីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 និងស្តារសេដ្ឋកិច្ចប្រទេស នេះបើតាមសារព័ត៌មានចិន CGTN ។

កិច្ចព្រមព្រៀងនេះ បានកើតមានឡើងក្រោយក្រុមមន្ត្រីសេតវិមានបានបង្កើតកិច្ចចរចារយៈពេល៤ថ្ងៃជាប់ៗគ្នា ចាប់តាំងពីប្រធានក្រុមសមាជិកព្រឹទ្ធសភាភាគច្រើន លោក Mitch McConnell ធ្វើបទបង្ហាញពីសំណើរបស់អ្នកសាធារណរដ្ឋ ពាក់ព័ន្ធនឹងកញ្ចប់ថវិកាជំនួយ ក៏ដូចជាវិធានការបន្ធូរបន្ថយការខូចខាតផ្នែកសេដ្ឋកិច្ច ខណៈសហរដ្ឋអាម៉េរិកកំពុងតស៊ូប្រយុទ្ធនឹងមេរោគ COVID-19 ។

យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះទៀតសោត នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធ សភា និងសភាតំណាងរាស្ត្រដើម្បីធ្វើការអនុម័ត មុននឹងបញ្ជូនទៅឱ្យប្រធា នាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចុះហត្ថលេខា ៕


អត្ថបទទាក់ទង