ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

មន្ទីរបញ្ចកោណបញ្ជាឲ្យយោធាផ្អាកចេញទៅបរទេស៦០ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ម៉ាក អ៊ែស្ពើរ បានចេញបទបញ្ជាឲ្យផ្អាករាល់ការធ្វើដំណើរទៅបរទេសរបស់យោធាអាម៉េរិក ក្នុងរយៈពេល ២ខែ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២០។

រដ្ឋមន្ត្រីការពារជាតិអាម៉េរិករូបនេះបានគូសបញ្ជាក់ថា គោលបំណងរបស់វិធានការដែលបានដាក់ចេញខាងលើនេះ គឺដើម្បីធានាឲ្យប្រាកដថា យើងមិននាំវីរុសត្រឡប់ផ្ទះមកចម្លងដល់អ្នកដទៃទេ ដែលនេះមានន័យថា យើងមិនបានធ្វើឲ្យវារីករាលដាលក្នុងចំណោមរបស់យោធាយើងទេ។

សូមបញ្ជាក់ថា បទបញ្ជារបស់លោក ម៉ាក អ៊ែស្ពើរ នេះ ត្រូវបានធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិកបានកត់ត្រាអ្នកឆ្លងសរុបនៃវីរុស COVID-19 កើនឡើងដល់៦ម៉ឺន៦ពាន់៤៨ករណី ក្នុងនោះអ្នកជម្ងឺ៩៤៤នាក់ស្លាប់ ខណៈ អ្នកជម្ងឺ៣៩៤នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ ៕


អត្ថបទទាក់ទង