ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

នៅអ៊ីតាលី ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៦៩.១៧៦ករណី ខណៈអ្នកជម្ងឺសរុប៨.៣២៦នាក់ជាសះស្បើយឡើងវិញ
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

អ៊ីតាលី៖ គិតត្រឹមថ្ងៃទី២៥ ខែមីនានេះ អ៊ីតាលីមានករណីឆ្លងសរុបចំនួន ៦ម៉ឺន៩ពាន់១៧៦ករណី និង អ្នកជំងឺសរុប៨ពាន់៣២៦នាក់បានជាសះស្បើយទាំងស្រុង នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា តួលេខអ្នកស្លាប់ដោយសារមេរោគ COVID-19 ប្រចាំថ្ងៃក្នុងប្រទេសអ៊ីតាលី នៅតែខ្ពស់ដដែល ជាក់ស្តែងនៅថ្ងៃទី២៥ ខែមីនានេះ អ្នកជម្ងឺ៦៨៣នាក់បានស្លាប់ ដែលប្រការនេះធ្វើឲ្យចំនួនសរុបកើនដល់៧ពាន់៥០៣នាក់ ។

នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃស្តីពីស្ថានការណ៍វិវត្តន៍ថ្មី មន្រ្តីការគាំពារជនស៊ីវិលរបស់អ៊ីតាលី បានបញ្ជាក់ថា និន្នាការរាតត្បាតហាក់ដូចជាឆ្លើយតបទៅនឹងការរំពឹងទុក... ដូច្នេះខ្លួនសូមអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាជនឱ្យគោរពរាល់ច្បាប់ និងការរឹតត្បិតដែលត្រូវបានដាក់ចេញ តាមរយៈការបិទប្រទេសដែលនឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣ ខែមេសាខាងមុខនេះ ៕


អត្ថបទទាក់ទង