ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

នូវែលសេឡង់រកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន៧៨ករណីទៀត ខណៈទើបប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

សហរដ្ឋអាមេរិក៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានប្រកាសស្ថានភាពអាសន្នថ្នាក់ជាតិ ស្របពេលដែលនូវែលសេឡង់ត្រៀមបិទប្រទេសទាំងស្រុងនៅពាក់កណ្តាលអធ្រាត្រយប់ថ្ងៃទី២៥ ខែមីនានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។

ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលនូវែលសេឡង់បានរកឃើអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះចំនួន៧៨នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់២៨៣ករណី ខណៈអ្នកជំងឺ២៧នាក់ក្នុងចំណោមនោះ បានជាសះស្បើយរួចទៅហើយ។

នៅក្នុងចំណោមករណីឆ្លងថ្មីៗនេះ មួយចំនួនត្រូវបានគេដឹងថា ភាគច្រើនជាអ្នកទើបតែធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាម៉េរិក។ ហើយបើគិតមកទល់នឹងពេលនេះ ប្រទេសនូវែលសេឡង់មិនទាន់មានករណីស្លាប់ ដោយសារតែមេរោគ COVID-19 នោះឡើយ៕


អត្ថបទទាក់ទង