ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

ក្រុមគ្រូពេទ្យជំនាញមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណវិមានរដ្ឋសភា
ថ្ងៃ ពុធ ទី ២៥ ខែ មិនា ឆ្នាំ ២០២០

ជាវិធានការមួយ ក្នុងចំណោមវិធានការផ្សេងៗទៀត ក្នុងការការពារការឆ្លងរាលដាលនៃមេរោគកូវីត១៩  ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បានចុះមកបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណវិមានរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

ការចុះបាញ់ថ្នាំសម្លាប់មេរោគរបស់ក្រុមគ្រូពេទ្យជំនាញ នៅវិមានរដ្ឋសភាពេលនេះ គឺដើម្បីការពារសុខសុវត្ថិភាពពីការឆ្លងមេរោគ កូវីត១៩ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាភ្ញៀវដែលមានភារកិច្ចចាំបាច់បំផុត ត្រូវអញ្ជើញមកកាន់វិមានរដ្ឋសភាជាដើម។

ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគនេះ ស្ថាប័នរដ្ឋសភា ក៏បានចាត់វិធានការផ្សេងៗមួយចំនួនទៀតសម្រាប់ការការពារការឆ្លងរាលដាលនៃមេរោគកូវីត១៩ នេះដែរ ដូចជា ការប្រើឧបករណ៍វាស់កម្ដៅសម្រាប់អ្នកចូលក្នុងវិមានរដ្ឋសភានៅគ្រប់ច្រកចូលទាំងអស់។ ផ្ដល់ទឹកលាងសម្លាប់មេរោគ ទុកជូនលាងសម្អាតដៃនៅគ្រប់ច្រកចូល និងតាមទីតាំងជាច្រើនទៀតក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ផ្ដល់សាប៊ូទុកសម្រាប់លាងដៃនៅគ្រប់ទីតាំងបន្ទប់ទឹក។ ការចរាចរណ៍ឯកសារផ្សេងៗ គឺធ្វើឡើងតាមរយៈ Online និងណែនាំមន្ត្រីត្រូវការពារសុខភាពទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ។