ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងត្រៀមបង្ការ សម្រាប់ដាក់អ្នកសង័្សយឆ្លងជម្ងឺកូវិដ១៩
ថ្ងៃ ពុធ ទី ២៥ ខែ មិនា ឆ្នាំ ២០២០

ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ ចុះពិនិត្យទីតាំង ដើមី្បត្រៀបបង្កាសម្រាប់ដាក់អ្នកសង័្សយឆ្លងនូវជម្ងឺកូវិដ១៩  ក្រោយពេលដែលប្រជាពលករកម្ពុជា បានវិលត្រឡប់ពីក្រៅប្រទេស មកកាន់ស្រុកកំណើត នៅតាមមូលដ្ឋាន ក្នុងខេត្តសៀមរាប ។

តាមការបញ្ជាក់របស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត ទទួលបន្ទុកផ្នែកសុខាភិបាលបានឲ្យដឹងថា  ដើមី្បអនុវត្តតាមបទបញ្ជា និងអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី អាជ្ញាធរខេត្តបានកំណត់នូវទីកន្លែងដើមី្បត្រៀមបង្កាសម្រាប់ដាក់អ្នកសង័្សយឆ្លងនូវជម្ងឺកូវិដ១៩ ដោយរដ្ឋបាល ខេត្ត ត្រៀមបម្រុងក្នុងការពិនិត្យព្យាបាល អ្នកមានជម្ងឺកូវិដ ១៩ មានចំនួន៤ទីតាំងបន្ថែមទៀត សរុប ១៤៣បន្ទប់ ស្មើ២៨៦គ្រែ ក្នុងនោះមាន  សាលាគរុកោសល្យ និង វិក្រឹត្យការខេត្ត មាន ២៥បន្ទប់ ស្មើរនឹង ៥០គ្រែ និង អន្តេវាសិកដ្ឋាន ចំនួន ២៨បន្ទប់ ស្មើរនឹង៥៦គ្រែ និង ផ្ទះសំណាក់គ្រូបង្រៀន មាន៣០បន្ទប់ ស្មើរនឹង៦០គ្រែ ព្រមទាំងសណ្ឋាគារញូរីវើសាយ មាន ៦០បន្ទប់ ស្មើរនឹង ១២០គ្រែ ។ 

ក្នុងនោះរដ្ឋបាលខេត្ត បានសម្រេចជួលសណ្ឋាគារ ផាក និង ស្ពីងផាក ត្រៀមសម្រាប់ដាក់អ្នកសង្ស័យ ឬឆ្លងជម្ងឺកូវីដ១៩ ក្នុងករណីមន្ទីរពេទ្យបង្អែកខេត្ត ដែលមានប្រហែល៣០បន្ទប់ អស់លទ្ធភាពក្នុងការទទួលដាក់អ្នកជម្ងឺនោះ ។ ឯកឧត្តមបានគូសបញ្ជាក់ថា មកដល់បច្ចុប្បន្នភាពនេះ ចំពោះខេត្តសៀមរាបខាងមន្ទីរពេទ្យខេត្ត បានរកឃើញអ្នក ឆ្លងជម្ងឺកូវិដ១៩ មានតែពីរករណីនោះទេ ហើយថែមបានធ្វើការព្យាបាលជិតជាផ្សះស្បើយហើយ ក្រោយគ្រូពេទ្យធ្វើការព្យាបាល ។ ឯកឧត្តមបានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានធ្វើចំណាកស្រុកមកពីក្រៅប្រទេស មានចំនួនប្រមាណជាង៥ពាន់នាក់ ហើយមកដល់ថ្ងៃនេះ នៅមិនទាន់មានបងប្អូនណាម្នាក់ ថាមានឆ្លងជម្ងឺកូវិដ ១៩នេះនៅឡើយ ។ 

ម៉្យាងទៀតអាជ្ញាធរខេត្ត ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចបងប្អូនជាពលករដែលទើបវិលមកដល់មូលដ្ឋានវិញ ត្រូវអនុវត្តឲ្យខាងតែបាននូវការណែនាំរបស់ក្រសួងសុខាភិបាល ។

ចំពោះការផ្សព្វផ្សាយនេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច បានធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំតាមឧឃោសនស័ព្ទ តាមរថយន្ត រឺម៉ក់ជាដើមផងដែរ ។ ឯកឧត្តមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅស្អាត ផឹកស្អាត ហូបស្អាត អនាម័យ ល្អ ប្រកបដោយបរិស្ថានល្អផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប