ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

អភិបាលខេត្តមណ្ឌលគិរី ខេត្តប៊ិញភឿក និងខេត្តដាក់ណុង បើកកិច្ចប្រជុំពិភាក្សា ការងារកិច្ចសហប្រតិបត្តិ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ និងកិច្ចសហការសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា-វៀតណាម
ថ្ងៃ ពុធ ទី ២៥ ខែ មិនា ឆ្នាំ ២០២០

មណ្ឌលគិរី៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ១៩ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់នៅតាមច្រកទ្វារព្រំដែន កុំឱ្យមានការកក់ស្ទះ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ការងារកិច្ចសហប្រតិបត្តិ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ ១៩ និងកិច្ចសហការសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន ដោយមានការចូលរួមពីលោកស្រី ត្រឹង ទ្វេហៀន  ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក លោកស្រី តូន ធីង៉ុកហាន់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងគណៈប្រតិភូពាក់ព័ន្ធមួយចំនួន ដែលប្រព្រឹត្តទៅនៅច្រកទ្វារភាគីព្រំដែនទាំងពីរ នៃខេត្តជាប់ព្រំដែនរវាងកម្ពុជា-វៀតណាម។



ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មី ឫកូវីត ១៩ បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងនៅពាសពេញនៅក្នុងតំបន់ និងពិភពលោក។ ដោយឡែក សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឫផ្ទុកជម្ងឺកូវីត១៩នោះទេ ដូច្នេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដែលជាប់ព្រំដែន ដើម្បីរួមគ្នាសហការអនុវត្តនូវកិច្ចការងារមួយចំនួន៖

ទី១. ផ្អាក់ជាបណ្តោះអាសន្ននូវការធ្វើដំណើរចេញ-ចូល ឆ្លងកាត់តាមព្រំដែនរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់វៀតណាម និងប្រជាជនវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចៀសនូវការរីករាលដាលនៃជម្ងឺកូវីត ១៩។

ទី២. វិធានការនេះ មិនត្រូវបានអនុវត្តចំពោះប្រជាពលរដ្ឋវៀតណាម និងប្រជាពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។

ទី៣. ភាគីទាំងពីរសហការ ក្នុងការជួយសម្រួលឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើមាតុភូមិនិវត្តន៍ចំពោះប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋវៀតណាម ដែលកំពុងដាក់ឱ្យនៅដាច់ដោយឡែកពីគេ ក្នុងរយៈពេល១៤ថ្ងៃ ប្រសិនបើមាន។

ទី៤. ភាគីទាំងពីរសហការ និងជួយសម្របសម្រួលក្នុងការផ្ទេរមុខទំនិញ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដែលបម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយត្រូវកំណត់ទីតាំងណាមួយសមស្របនៅចំណុចតំបន់ព្រំដែន ដើម្បីផ្លាស់ប្តូរទំនិញ និងទី៥. ភាគីទាំងពីរ នឹងរួមសហការគ្នាដោះស្រាយបញ្ហាប្រឈមនានា និងបន្តកិច្ចសហប្រតិបត្តិការផ្សេងៗ និងមានការជូនដំណឹងឱ្យគ្នាទៅវិញទៅមកតាមការជាក់ស្តែង។



នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ក៏បានចុះពិនិត្យមើលស្ថានភាព នៅតាមច្រកទ្វារភាគីព្រំដែនរវាងកម្ពុជា-វៀតណាម និងក៏បានជំរុញដល់សមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែន ត្រូវចូលរួមសហការគ្នា ក្នុងការបង្ការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត ១៩នេះ។ បន្ទាប់មកឯកឧត្តម ក៏បានចុះសួរសុខទុក្ខសិស្សចំនួន ៣នាក់ ជាជនជាតិខ្មែរ-ឥស្លាម ដែលពួកគាត់ទើបតែត្រលប់មកពីការសិក្សានៅប្រទេសថៃ ដោយឱ្យពួកគាត់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។



ជាងនេះទៅទៀត ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចេះអនាម័យជាប្រចាំ ហើយប្រសិនបើប្រជាពលរដ្ឋ មានការសង្ស័យ និងបានឆ្លងជម្ងឺវីរុសកូរ៉ណា ឫកូវីត១៩នេះ  សូមឱ្យពួកគាត់ទៅឱ្យក្រុមគ្រូពេទ្យធ្វើការពិនិត្យ ដើម្បីមានវិធានការពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ចៀសវាងកុំឱ្យមានការរីករាលដាលដល់ប្រជាពលរដ្ឋមួយចំនួនទៀត៕

ដោយ៖ សាតចាន់បុត្រ


អត្ថបទទាក់ទង