ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

លោកនុត ពុធដារ៉ា ប្រគល់ថវិកាដល់អាជ្ញាធរ កងកម្លាំង មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងពិនិត្យផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ដើម្បីត្រៀមបង្កាទប់ស្កាត់ជម្ងឺកូវីដ-១៩ (COVID-19)
ថ្ងៃ ពុធ ទី ២៥ ខែ មិនា ឆ្នាំ ២០២០

កណ្តាល ៖ លោក នុត ពុធដារ៉ា  អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តកណ្តាល បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកាមកជូនដល់អាជ្ញាធរ កងកម្លាំង មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ក្នុងស្រុកខ្សាច់កណ្តាល សម្រាប់ជួយសម្រួលដល់ការចាត់វិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩ (COVID-19) និងបានចុះពិនិត្យផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ដើម្បីត្រៀមបង្ការទុកជាមុន ក្នុងករណីមានការរាលដាលជម្ងឺកូវីដ-១៩ (COVID-19) នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានណែនាំដល់អជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងមណ្ឌលសុខភាពទាំងអស់ អោយ  យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ និងប្រទេសផ្សេងៗទៀត តាមដានសុខភាព ជាពិសេសនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ  និងថែរក្សាសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ជាមួយគ្នាត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ដឹងពីការថែរក្សាអនាម័យ និងការពារខ្លួនពីការឆ្លងជម្ងឺផងដែរ។

នាឱកាសនោះដែរ លោកអភិបាលរងខេត្តបានប្រគល់ថវិកាជូនដល់ អធិការស្រុក  កងរាជអាវុធហត្ថស្រុក  ផ្នែកសឹករងស្រុក  មន្ទីរពេទ្យបង្អែកស្រុក  ការិយាល័យប្រតិបត្តិស្រុក  មណ្ឌលសុខភាពឃុំ  និងប៉ុស្តិ៍នគបាលឃុំ  សរុបទាំងអស់ចំនួន ៤០លានរៀល ៕ធ.ដ


អត្ថបទទាក់ទង