ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

ថៃ៖ ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៧២១ករណី ក្រោយទើបរកឃើញចំនួន១៨៨ករណីបន្ថែមទៀត
ថ្ងៃ ច័ន្ទ ទី ២៣ ខែ មិនា ឆ្នាំ ២០២០

ថៃ៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសថៃ បន្តកើនឡើងដល់៧២១ករណី បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន១២២នាក់បន្ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រ ដកស្រង់ប្រភពពីក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈថៃ លោក ថាវីស៊ីន វីសានុយោធិន បានលើកឡើងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង១២២នាក់នេះ ក្នុងនោះមានអ្នកឆ្លង២០នាក់មានជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ និង ១០នាក់នាំចូលពីបរទេស ហើយ៩២នាក់ទៀតត្រូវបានតេស្ដវិជ្ជមាននៅក្នុងប្រទេស ។

សូមជម្រាបថា រហូតមកទល់នឹងពេលនេះ មេរោគ COVID-19 បានសម្លាប់ជីវិតមនុស្សម្នាក់នៅក្នុងប្រទេសថៃ ស្របពេលដែលដែលអ្នកជំងឺ៥២នាក់ ជាសះស្បើយ និង៦៦៨នាក់ផ្សេងទៀតបន្តស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ៕


អត្ថបទទាក់ទង