ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

មេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាសទាត់ចោលការទទួលជំនួយពីសហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់មេរោគ COVID-19
ថ្ងៃ ច័ន្ទ ទី ២៣ ខែ មិនា ឆ្នាំ ២០២០

អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី នៅថ្ងៃទី២២ ខែមីនេះ បានច្រានចោលការទទួលយកជំនួយពីសហរដ្ឋអាម៉េរិក ដើម្បីយកមកប្រើ ប្រឆាំងនឹងការរីករាលដាលនៃវីរុស COVID-19 នេះបើតាមសារព័ត៌មានចិន CGTN ។

ទន្ទឹមគ្នា មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះថែមទាំងបានអះអាងទៀតថា សហរដ្ឋអាម៉េរិក គឺជាអ្នកបង្កើតវីរុស COVID-19 ដើម្បីបំផ្លាញអ៊ីរ៉ង់ តាមរយៈការប្រើប្រាស់ទិន្ន ន័យហ្សែនរបស់ប្រជាជនអ៊ីរ៉ង់ ដែលពួកគេទទួលបានតាមវិធីសាស្ត្រផ្សេងៗ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមីនានេះ តួលេខអ្នកស្លាប់ដោយសារតែមេរោគCOVID-19នៅទូទាំងប្រទេសអ៊ីរ៉ង់ បន្តកើនឡើងដល់១.៦៨៥នាក់ នៅក្នុងចំណោមករណីឆ្លងសរុបទាំង២ម៉ឺន១ពាន់៦៣៨ករណី ក្នុងគ្រាដែលអ្នកជំង ៧ពាន់៩១៣នាក់ក៏បានជាសះស្បើយផងដែរ ៕


អត្ថបទទាក់ទង