ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

អធិការបតីអាល្លឺម៉ង់ត្រូវស្នាក់នៅដាច់ពីគេ បន្ទាប់ពីជួបជាមួយវេជ្ជបណ្ឌិតម្នាក់ដែលមានផ្ទុកវីរុស COVID-19
ថ្ងៃ ច័ន្ទ ទី ២៣ ខែ មិនា ឆ្នាំ ២០២០

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល ត្រូវអនុវត្តន៍វិធានការនៅដាច់ដោយឡែកពីគេឯងរយៈពេល១៤ថ្ងៃ ក្រោយលោកស្រីបានប៉ះពាល់ជាមួយវេជ្ជបណ្ឌិតម្នាក់ ដែលបានឆ្លងវីរុស COVID-19 នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

លោកស្រី មឺគែល កាលពីថ្ងៃទី២០ ខែមីនានេះ បានទទួលការចាក់វ៉ាក់សាំងការ ពារជំងឺរលាកសួតពីវេជ្ជបណ្ឌិតម្នាក់ ដែលក្រោយមកត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកវីរុស COVID-19 ។ បើតាមអ្នកនាំពាក្យរបស់លោកស្រី អាធិការបតីអាល្លឺម៉ង់រូបនេះនឹងបន្តធ្វើការពីផ្ទះ ហើយនឹងទទួលការធ្វើតេស្ដសុខភាពជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។

សូមរំលឹកថា លោកស្រី អាន់ជែលឡា មឺគែល នៅថ្ងៃទី២២ ខែមីនានេះ ក៏បានប្រកាសដាក់ចេញវិធានការថ្មីផងដែរ ដោយហាមឃាត់ការជួបជុំមនុស្សច្រើនជាង ២នាក់ឡើងទៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុស COVID-19 ។ បើតាមតួលេខចុងក្រោយនោះ នៅអាល្លឺម៉ង់មានអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះ សរុបកើនឡើងដល់២ម៉ឺន៣ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺ៨៤នាក់បាត់បង់ជីវិត ៕


អត្ថបទទាក់ទង