ព័ត៌មានទាន់ហេតុការណ៍

ចំនួនអ្នកឆ្លងវីរុសកូវីដ១៩បានកើនឡើងដល់៨៦នាក់ហើយ គិតត្រឹមព្រឹកថ្ងៃស២៣មីនានេះ
ថ្ងៃ ច័ន្ទ ទី ២៣ ខែ មិនា ឆ្នាំ ២០២០

យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល រហូតម៉ោង ១០ព្រឹក ថ្ងៃទី២៣ មីនា ២០២០ គេបានរកឃើញអ្នកជំងឺCOVID-19 សរុបទាំងអស់ចំនួន ៨៦ករណី។ រហូតពេលនេះ គេបានព្យាបាលជាពីរនាក់ហើយគឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់ ។

យ៉ាងណាក៏ដោយ កម្ពុជាពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចនឹងកើតមានឡើង។ យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលអ្នកឆ្លងថ្មីទាំង២នាក់ចុងក្រោយគឺម្នាក់នៅខេត្តកោះកុង និងម្នាក់នៅខេត្តកំពង់ចាម៕


អត្ថបទទាក់ទង