ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

វៀតណាមរកឃើញអ្នកឆ្លង កូវីដ១៩ បន្ថែម៩នាក់ទៀត កើនដល់៨៥នាក់
ថ្ងៃ សុក្រ ទី ២០ ខែ មិនា ឆ្នាំ ២០២០

ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៨៥នាក់ហើយ បន្ទាប់ពីអ្នកឆ្លងថ្មី ០៩ករណី ត្រូវបានរាយការណ៍ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ។

អ្នកឆ្លងថ្មីទាំង ០៩ករណីខាងលើ ក្នុងនោះរួមមានជនជាតិអាមេរិកកាំងម្នាក់ កំពុងរស់នៅក្នុងទីក្រុងហូជីមិញ (Ho Chi Minh) និងដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយត្រឡប់មកប្រទេសវៀតណាមវិញ ដោយជិះនៅលើជើងហោះមួយមកពីប្រទេសតួកគី។ ចំណែកឯអ្នកឆ្លង ០៨នាក់ទៀត គឺជាជនជាតិវៀតណាមក្នុងនោះមាន មាននិស្សិតទៅរៀនក្រៅប្រទេស ០៤នាក់ ទើបត្រឡប់មកពីអង់គ្លេស និងម្នាក់ទៀត ទើបត្រឡប់មកពីប្រទេសបារាំង ហើយ ០៣នាក់មកពីអង់គ្លេស ឆ្លងកាត់តាមទីក្រុងឌូបៃ។

បើតាមក្រសួងសុខាភិបាលវៀតណាម មនុស្ស ១២២នាក់ ដែលសង្ស័យឆ្លង COVID-19 កំពុងអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ ខណៈជិត ៤២,០០០នាក់កំពុងទទួលការត្រួតពិនិត្យជាបន្តបន្ទាប់ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈមនុស្ស ១៦នាក់ក្នុងចំណោមអ្នកឆ្លង ៨៥ករណីបានជាសះស្បើយ៕


អត្ថបទទាក់ទង