ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

សូម្បីតែសមាជិករាជវង្សក៏ឆ្លងជំងឺកូវីដ១៩ដែរ នៅប្រទេសម៉ូណាកូ
ថ្ងៃ សុក្រ ទី ២០ ខែ មិនា ឆ្នាំ ២០២០

នៅក្នុងសេចក្ដីថ្លែងការណ៍របស់រាជវាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឲ្យដឹងថា ព្រះអង្គម្ចាស់ Albert នៃប្រទេសម៉ូណាកូ ត្រូវបានធ្វើតេស្ដរកឃើញលទ្ធផលវិជ្ជមានពីវីរុសកូរ៉ូណា ដែលធ្វើឲ្យព្រះអង្គជារាជវង្សដែលឆ្លងជំងឺដ៏កាចសាហាវនេះដំបូងគេបង្អស់ក្នុងពិភពលោក។

ព្រះអង្គម្ចាស់ Albert ដែលមានព្រះជន្ម ៦២វស្សា បានឃុំខ្លួន និងធ្វើការក្នុងអាផាតមិនរបស់ព្រះអង្គផ្ទាល់ ហើយស្ថានភាពសុខភាពរបស់ព្រះអង្គមានសភាល្អមិនមានអ្វីគួរឲ្យបារម្ភនោះទេ។
ព្រះអង្គ Albert នឹងឃុំខ្លួនឲ្យនៅដាច់ដោយឡែកពីគេមិនមានរយៈពេលកំណត់នោះទេ រហូតសុខភាពធូរស្បើយឡើងវិញ។


អត្ថបទទាក់ទង