ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

រុស្ស៊ីចាប់ផ្តើមរឹតបន្តឹងជើងហោះហើរទៅកាន់សហរដ្ឋអាមេរិក អង់គ្លេស និងអេមីរ៉ាត់អារ៉ាប់រួម ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុស COVID-19
ថ្ងៃ សុក្រ ទី ២០ ខែ មិនា ឆ្នាំ ២០២០

រុស្ស៊ី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក មីខែល មីស៊ូស្ទីន បានចេញបញ្ជាឱ្យមានការរឹតបន្តឹងលើជើងហោះហើររបស់អ្នកដំណើរទាំងទៅ និងមកពីសហរដ្ឋអាមេរិក អង់គ្លេស និងអេមីរ៉ាត់អារ៉ាប់រួម ដោយចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី២០ ខែមីនានេះតទៅ (ម៉ោងក្នុងតំបន់) ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានចិន CGTN ។

បើតាមបទបញ្ជាខាងលើនេះ មិនអនុវត្តចំពោះការហោះហើរទៀងទាត់រវាងទីក្រុងម៉ូស្គូ និងទីក្រុងញូយ៉ក ឬពីទីក្រុងម៉ូស្គូ និងទីក្រុងឡុងដ៍ ក៏ដូចជាទីក្រុងម៉ូស្គូ និងទីក្រុងអាប៊ូដាបី ដែលធ្វើប្រតិបត្តិការតាមស្ថានីយ៍ប្រភេទ F នៃអាកាសយានដ្ឋានអន្តរជាតិ សឺរ៉េម៉េដយ៉េវ៉ូ (Sheremetyevo) របស់ទីក្រុងម៉ូស្គូ នោះទេ ។ បន្ថែមលើនេះ រុស្ស៊ីក៏បានអនុញ្ញាតឱ្យមានជើងហើរជាលក្ខណៈពិសេស ដែលមានគោលដៅជម្លៀសប្រជាជនរុស្ស៊ី និងពលរដ្ឋរបស់ប្រទេសចំនួន០៣ផ្សេងទៀតផងដែរ ។

សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ រុស្ស៊ីបានរាយការណ៍ពីករណីឆ្លងជម្ងឺរាតត្បាតសកល COVID-19 មានចំនួន១១៤ករណីនៅទូទាំងប្រទេស ៕


អត្ថបទទាក់ទង