ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅអ៊ីតាលីកើនឡើងដល់៣.៤០៥នាក់ ក្រោយអ្នកជម្ងឺ៤២៧នាក់ទៀតបាត់បង់ជីវិត
ថ្ងៃ សុក្រ ទី ២០ ខែ មិនា ឆ្នាំ ២០២០

អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលីបានរាយការណ៍ពីចំនួនអ្នកស្លាប់៤២៧នាក់បន្ថែមទៀត គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ដែលប្រការនេះធ្វើឱ្យតួលេខសរុបនៃមនុស្សបាត់បង់ជីវិតដោយសារវីរុស COVID-19 នៅទូទាំងប្រទេសអ៊ីតាលី បន្តកើនឡើងដល់៣.៤០៥នាក់ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។

គិតត្រឹមថ្ងៃទី១៩ ខែមីនានេះ នៅប្រទេសអ៊ីតាលី ចំនួនអ្នកស្លាប់ដោយសារមេរោគរាតត្បាតសកល COVID-19 មានចំនួនតែ២.៩៧៨នាក់ប៉ុណ្ណោះបានស្លាប់ ហើយបើបូកបន្ថែមអ្នកស្លាប់ចំនួន៤២៧នាក់ទៀតក្នុងរយៈពេលមួយថ្ងៃនេះ ធ្វើឲ្យអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់៣.៤០៥នាក់ ។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក WHO ជំងឺរាតត្បាតជាសកល COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២ម៉ឺន៩៩៥ករណី ដែលក្នុងនោះប្រមាណ៩ម៉ឺននាក់ស្លាប់ និង ៨ម៉ឺន៥ពាន់៧៨២នាក់ជាសះស្បើយនៅទូទាំងសកលលោក ៕


អត្ថបទទាក់ទង