ព័ត៌មានទាន់ហេតុការណ៍

បុគ្គលិកពេទ្យចិនជាច្រើនចាប់ផ្តើមចាកចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ហើយ បន្ទាប់ពីទទួលជោគជ័យក្នុងសង្គ្រាមប្រឆាំងនឹងជម្ងឺសកល COVID-19
ថ្ងៃ សុក្រ ទី ២០ ខែ មិនា ឆ្នាំ ២០២០

ចិន៖ ក្រុមបុគ្គលិកផ្នែកវេជ្ជសាស្រ្តដែលត្រូវបានបញ្ជូនពីបណ្តាខេត្តជាច្រើនទៅកាន់ខេត្តហ៊ូប៉ីនោះ ចាប់ផ្តើមចាកចេញពីខេត្តភាគកណ្តាលចិនមួយនេះ ត្រឡប់ទៅកាន់ខេត្តរៀងៗខ្លួនវិញជាបណ្តើរៗហើយ ខណៈការរាតត្បតនៅក្នុងប្រទេស កាន់តែធូរស្រាលខ្លាំង នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។

បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ទីបំផុតនៅក្នុងខែមីនានេះ ប្រទេសចិនក៏ទទួលបានពន្លឺនៃភាពជោគជ័យ នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ ។ យ៉ាងណាមិញ បុគ្គលិកយោធាជួរមុខមួយចំនួនទៀត នៅតែបន្តប្រតិបត្តិការនៅទីក្រុង វូហាន ដដែល ជាពិសេសដើម្បីទប់ស្កាត់ការឆ្លងថ្មីៗ និងព្យាបាលអ្នកជំងឺនានាឲ្យជាសះស្បើយ ។

បច្ចុប្បន្នអ្វីដែលចិនកំពុងតែព្រួយបារម្ភនោះ គឺការនាំចូលជំងឺ COVID-19 ពីក្រៅប្រទេសចូលទៅវិញ ជាពិសេសពីខាងទ្វីបអឺរ៉ុប ដែលកំពុងបន្តរីករាលដាលខ្លាំង ហើយបានក្លាយជាចំណុចកណ្តាលថ្មី នៃការរាតត្បាតរបស់វីរុស COVID-19 ៕


អត្ថបទទាក់ទង