ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

ឥណ្ឌូណេស៊ីដាក់ចេញបម្រាមហាមប្រជាជនចេញពីប្រទេស និងហាមជនបរទេសចូលប្រទេសខ្លួនរយៈពេល១ខែ ដើម្បីទប់ស្កាត់វីរុស COVID-19
ថ្ងៃ សុក្រ ទី ២០ ខែ មិនា ឆ្នាំ ២០២០

ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីនឹងចាប់ផ្តើមបិទព្រំដែនមិនឲ្យជនបរទេសចូលមកក្នុងប្រទេសខ្លួន គិតចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១៩ខែមីនានេះតទៅ និង ហាមឃាត់ប្រជាជនខ្លួនឯងផ្ទាល់មិនឲ្យចាកចេញពីប្រទេស សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស COVID-19 នេះបើតាមសារព័ត៌មាន New Straits Times ។

ការដាក់ចេញនូវបម្រាមខាងលើនេះ ត្រូវបានប្រកាសជាសាធារណៈដោយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នាកំឡុងសន្និសីទសារព័ត៌មានមួយនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ។

បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី អ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់២៥នាក់ ខណៈអ្នកឆ្លងវីរុសវិញ ក៏បានកើនឡើងដល់៣០៩នាក់ផងដែរ ៕


អត្ថបទទាក់ទង