ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

អាជីវករនៅថៃនឹងត្រូវជាប់ពន្ធនាគារ ឬពិន័យជាប្រាក់យ៉ាងច្រើន ប្រសិនបើ លក់ម៉ាស់ឡើងថ្លៃពេក
ថ្ងៃ សុក្រ ទី ២០ ខែ មិនា ឆ្នាំ ២០២០

ថៃ៖ សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៩ ខែមីនានេះបានចុះផ្សាយថា តុលា ការថៃសម្រេចដាក់ពន្ធនាគារអាជីវករ៥នាក់ចម្លោះពី៦ខែដល់១៨ខែ ពីបទលក់ម៉ាស់មុខមានតម្លៃថ្លៃពេក ។

ជាមួយគ្នានេះ អាជីវករចំនួន២នាក់ផ្សេងទៀតក៏បានទទួលការព្យួរទោសជាប់ពន្ធ នាគារផងដែរ ហើយត្រូវពិន័យជាប្រាក់ក្នុងម្នាក់ចំនួន២ម៉ឺន៥ពាន់បាត ឬស្មើនឹងជាង៧៦៩ដុល្លារអាមេរិក ។

សូមបញ្ជាក់ថា អាជីវករទាំង៧នាក់ខាងលើនេះ ត្រូវបានប៉ូលិសចាប់ខ្លួននៅអំឡុងពេលនៃការបង្ក្រាបរបស់រដ្ឋាភិបាលថៃ ទៅលើការការពារការឡើងថ្លៃទំនិញខ្លាំងពេក ក្រោយមានការផ្ទុះឡើងនៃវីរុស Covid-19 នៅក្នុងប្រទេស ៕


អត្ថបទទាក់ទង