ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម រយៈពេល ៥ថ្ងៃដើម្បីត្រៀមការប្រកួតនានា
ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ មិនា ឆ្នាំ ២០២០

ដើម្បីបង្កើន និងពង្រឹង ធនធានអាជ្ញា កណ្ដាល-ចៅក្រម និងកីឡាករ ប្រកបដោយសមត្ថភាព ក្នុងការត្រៀមខ្លួន សម្រាប់កម្មពិធីប្រកួត នានាក្នុងឆ្នាំ២០២០ សហព័ន្ធកីឡា តេក្វាន់ដូ ITF កម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ច្បាប់បទបញ្ជាប្រកួត និងច្បាប់បទបញ្ជា អាជ្ញាកណ្ដាល-ចៅក្រម ដែលសិក្សា រយៈពេល ៥ថ្ងៃ ពោលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។

បើតាមលោក ហ៊ឹម រីដា អគ្គលេខាធិការរង សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានឲ្យដឹងថា វគ្គសិក្សានេះគឺជា ផែនការ និងទិសដៅ សកម្មភាពរបស់សហព័ន្ធ ដើម្បីត្រៀមខ្លួនក្នុងកម្មពិធីប្រកួតនានា ដែលក្រសួងអនុញ្ញាតផ្ដល់ជូនសហព័ន្ធអនុវត្តប្រចាំឆ្នាំ២០២០ ទាំងការប្រកួតថ្នាក់ជាតិ និងអន្តជាតិ។ លោកបញ្ជាក់ថា សម្រាប់វគ្គនេះនឹងជួយឲ្យរំលឹកឡើងវិញដល់អាជ្ញាកណ្ដាល-ចៅក្រម ដែលគាត់ធ្លាប់បានដឹង បានចេះពីមុនមកឲ្យយល់កាន់តែច្បាស់ និងជាពិសេសសម្រាប់កីឡាករដែលត្រៀមខ្លួនប្រកួត នឹងយល់ពីលក្ខខណ្ឌច្បាប់ដែលអាចធ្វើឲ្យពួកគេ មានផលចំណេញក្នុងការយកពិន្ទុពីការប្រកួត។

គួរដឹងដែរថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដម កែវ រ៉េមី ដែលជាប្រធានសហព័ន្ធ បានខិតខំស្វែងរកការគាំទ្ររហូតទទួលបានការអនុញ្ញាត ឲ្យដាក់បញ្ចូលប្រភេទកីឡាមួយនេះ ទៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬហៅថា SEA GAME 2023។ ដោយឡែកតេក្វាន់ដូ ITF កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ម្ដងទៀត ដែលនឹងប្រព្រឹត្តិទៅនៅខែតុលា ឆ្នាំ២០២០នេះផងដែរ៕