ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

សហរដ្ឋអាមេរិក និង កាណាដាព្រមព្រៀងបិទព្រំដែនជាបណ្តោះអាសន្ន ខណៈវីរុស COVID-19 សម្លាប់ពលរដ្ឋអាមេរិកកើនដល់១៤៩នាក់ និងឆ្លង៨.៧៣៦នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ មិនា ឆ្នាំ ២០២០

សហរដ្ឋអាមេរិក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរចេញផ្សាយនៅថ្ងៃទី១៩ ខែមីនានេះថា សហរដ្ឋអាមេរិក និង កាណាដាឯកភាពគ្នាថា នឹងបិទព្រំដែន សម្រាប់ការធ្វើចរាចរណ៍ដែលមិនសូវមានភាពចាំបាច់ខ្លាំងជាបណ្តោះអាសន្នសិន នេះបើតាមការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។

ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកបានជជែកគ្នាជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ ហើយមេដឹកនាំទាំងពីរមានការយល់ឃើញដូចគ្នាថា ការធ្វើបែបនេះ គឺល្អសម្រាប់ប្រទេសទាំងពីរ ដោយយោងទៅលើស្ថានភាពលំបាកនាពេលបច្ចុប្បន្ន ។

គួរបញ្ជាក់ថា ការសម្រេចនឹងបិទព្រំដែនរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៨.៧៣៦ករណី ក្នុងនោះអ្នកជំងឺ១៤៩នាក់បានស្លាប់ នេះបើតាមមជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC ៕


អត្ថបទទាក់ទង