ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

គណៈកម្មាធិការជាតិអូឡាំពិកជាតិកម្ពុជា គ្រោងយកព្រឹត្តការណ៍ បុណ្យទន្លេ ឬបុណ្យសមុទ្រ បង្កើតជា Games
ថ្ងៃ ពុធ ទី ១៨ ខែ មិនា ឆ្នាំ ២០២០

គណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា គ្រោងយកព្រឹត្តិការណ៍ បុណ្យទន្លេ ឬបុណ្យសមុទ្រ បង្កើត Games  ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អោយកាន់តែផុសផុល នាពេលខាងមុខ ដូចជា ព្រឹត្តការណ៍ប្រកួតកីឡាឆ្នេរខ្សាច់ ( Beach Games ) ឬ ( River Festival Games ) ជាដើម ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកកម្ពុជា ក្នុងពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង កាលពីពេលកន្លងទៅថ្មីៗនេះ ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ដើម្បីពង្រឹងសក្តានុពល ព្រឹត្តិការណ៍កីឡា អោយកាន់តែអស្ចារ្យ និងទាក់ទាញ យើងត្រូវយកព្រឹត្តការណ៍ធំ ដូចជា បុណ្យទន្លេ ឬបុណ្យសមុទ្រ ជាឪកាសបង្កើតភាពសប្បាយរីករាយ ជាពិសេសការប្រកួតប្រជែងពង្រឹងសមត្ថភាព សិទ្ធផល កីឡាជំនាញ រួមទាំងអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណជាតិ និងកីឡាទំនើប ។

សូមបញ្ជាក់ថា ប្រសិនបើគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យកព្រឹត្តការណ៍បុណ្យទន្លេ បុណ្យសមុទ្រ ធ្វើជាព្រឹត្តិការណ៍កីឡា ឬ Games និងមានប្រភេទកីឡាជាច្រើន ដូចជា បាល់ទាត់ឆ្នេរខ្សាច់ បាល់ទះឆ្នេរខ្សាច់ ម៉ូតូទឹក និងកីឡាចំបាប់ រួមជាមួយកីឡាជាច្រើនប្រភេទទៀតផងដែរ ៕