ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

ការប្រកួតកីឡាអបអរបុណ្យទន្លេនៅខេត្តបាត់ដំបង បានបញ្ចប់ដោយភាពរីករាយ
ថ្ងៃ ច័ន្ទ ទី ១៦ ខែ មិនា ឆ្នាំ ២០២០

កីឡាទាំង៩ប្រភេទ ដែលគណៈកម្មការជាតិអូឡាំពិកម្ពុជា សហការជាមួយរដ្ឋបាល រៀបចំដាក់អោយប្រកួតដើម្បីអបអរពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបងបានបញ្ចប់ដោយជោគជ័យជ័យ ដោយបង្កភាពរីករាយជូនដល់អ្នកគាំទ្រទាំងឡាយ ក៏ដូចជា ផ្សព្វផ្សាយវិស័យកីឡាឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ។w

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានអោយដឹងថា កីឡាទាំង៩ប្រភេទ ដែលបានប្រកួតរយៈពេល៣ថ្ងៃមានដូចជា ជិះកង់កម្សាន្ត ចេញពីមុខសាលាខេត្តឆ្ពោះទៅរមណីដ្ឋានភ្នំបាណន់, បាល់ទាត់ ,បាល់ទះ ,វាយប៊ូល ប្រដាល់គុណខ្មែរអន្តរជាតិ, រត់កម្សាន្ត៥គីឡូម៉ែត្រ និងរត់៣គីឡូម៉ែត្រ ,ទាញព្រ័ត្រ ដោយប្រភេទកីឡាភាគច្រើនប្រកួតនៅទីលានបាល់ទាត់វាលបែកចាន ។ ឯកឧត្តម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់មន្ត្រីគណៈកម្មការ អាជ្ញាធរ ដែលបានខិតខំដល់ការរៀបចំការប្រកួតកីឡាឲ្យទទួលបានលទ្ធផលជាផ្លែផ្កា នៅក្នុងពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបងនេះ។ សំភាសន៍ ឯកឧត្តម វ៉ាត់ ចំរើន

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ ធ្វើឡើងក្រោមប្រធានបទ ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃ១៥ ខែមិនា ២០២០ ។ ដោយពិធីបើកជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅថ្ងៃទី១៤ ដែលត្រូវនឹងថ្ងៃទី២ ក្នុងពិធីបុណ្យទន្លេ ។