ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

កីឡាជិះកង់កម្សាន្ត បង្ហាញខ្លួនមុនគេក្នុងព្រឹត្តិការណ៍ បុណ្យទន្លេរលើកទី៦ នៅខេត្តបាត់ដំបង
ថ្ងៃ សុក្រ ទី ១៣ ខែ មិនា ឆ្នាំ ២០២០

កីឡាជិះកង់កម្សាន្ត បានបង្ហាញខ្លួនមុនគេក្នុងព្រឹត្តិការណ៍ បុណ្យទន្លេរលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ក្នុងចំណោម៩ ប្រភេទកីឡាទាំងអស់ដែល គណៈកម្មការអូឡាំពិកកម្ពុជា NOCC ដាក់អោយប្រកួត ។ ដែលពិធីនេះមានការអញ្ជើញចូលរួម បាញ់កាំភ្លើង បញ្ជាចេញដំណើរពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអូឡាំពិកកម្ពុជា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំកីឡាជាច្រើនទៀតផងដែរ ។

ឯកឧត្តម វ៉ាត់ ចំរើន បានអោយដឹងថាព្រឹកនេះមានជិះកង់កម្សាន្ត ចេញពីមុខសាលាខេត្តឆ្ពោះទៅរមណីដ្ឋានភ្នំបាណន់,ព្រឹកថ្ងៃទីពីរ ក្នុងបុណ្យទន្លេមានរត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ វេលាម៉ោង ៦:៣០ នាទីព្រឹក ដោយ ចេញដំណើរ និងដល់ទី នៅមុខសាលាខេត្ត, ប្រដាល់គុនខ្មែរ អន្តរជាតិ ខ្មែរ-ថៃ ថ្ងៃទី១៣-១៤ មីនា, បាល់ទាត់ ថ្ងៃទី១៣ដល់ថ្ងៃទី១៥ មីនា ម៉ោង៨ដល់ម៉ោង៣រសៀល, បាល់ទះ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ មីនា, ទាញព្រ័ត្រ ថ្ងៃទី១៤-១៥ មីនា, ប៉េតង់ (ប៊ូល) ថ្ងៃទី១៣ដល់ថ្ងៃទី១៥ មីនា, ចំបាប់បុរាណ ថ្ងៃទី១៣ដល់ថ្ងៃទី១៥ មីនា និងប្រភេទកីឡាអុកចត្រង្គ នឹងត្រូវ ប្រកួតពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ដោយភាគ៥ប្រភេទកីឡាត្រូវប្រកួតនៅទីលានបាល់ទាត់វាលបែកចាន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ លើកទី៦ នៅខេត្តបាត់ដំបងនេះ មានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៣ បញ្ចប់នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ដោយមានការបិទក្រោមអធិបតីភាព ពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕