ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

ក្លិបកីឡាវាយសី ភ្នំពេញបើកទូលាយដោយមិនគិតថ្លៃសម្រាប់អ្នកស្នេហាវិស័យកីឡាវាយសីនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មិនា ឆ្នាំ ២០២០

លោកស្រី តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាធានីភ្នំពេញ បានអោយដឹងថា ការបង្កើតក្លិបវាយសី ភ្នំពេញ ជាគម្រោងការមួយក្រោមគំនិតផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលអនុវត្តន៍តាមផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៨ដល់២០២៣ ស្ដីពីយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ។

លោកស្រី តិមា វិច្ឆិកាល សង្ឃឹមថា ក្លិបវាយសីនេះ អាចប្រមូលផ្ដុំអ្នកស្នេហាកីឡាវាយសីគ្រប់ស្រទាប់គ្រប់វ័យដោយមិនរើសអើង ផ្ដល់ឱកាសដល់កីឡាករហ្វឹកហាត់ទទួលយកនូវជំនាញកាន់តែខ្ពស់តាមបទដ្ឋានបច្ចេកទេស សម្រាប់ការអភិវឌ្ឍសមត្ថភាពយុវជន សម្រាប់ការលើកកម្ពស់សុខភាព ដោយឈរលើស្មារតីចូលរួមក្នុងការអភិវឌ្ឍយុវជន ឲ្យកាន់តែមានលក្ខណៈសម្បត្តិវិជ្ជមាននិងមានបុគ្គលិកលក្ខណៈពេញលេញលើផ្នែករាងកាយ បញ្ញាស្មារតីតម្លៃ និងបំណិនដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម ។

សហភាពសព័ន្ធយុវជនកម្ពុជាមានចក្ខុវិស័យបង្កើតនៅសមាគមន៍កីឡាវាយសីមួយ ដែលប្រកបដោយស្មារតីមិត្តភាពស្និទ្ធស្នាលប្រកបដោយការលើកទឹកចិត្តវឌ្ឍនភាពមានភាពប្រកួតប្រជែងដោយមិនរើសអើង មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ភេទភាសាជំនឿសាសនាឋានៈសង្គម និងនិន្នាការនយោបាយធ្វើយ៉ាងណាឱ្យមិត្តស្នេហាវិស័យកីឡាវាយសីទាំងអស់ទទួលយកអត្ថប្រយោជន៍ពីកីឡានេះ និងអាចមានលទ្ធភាពចាប់យកសក្កានុពលខ្ពស់ ។ លោកស្រី ជឿជាក់ថា ក្លិបនេះនឹង ចូលរួមលើកស្ទួយវិស័យកីឡាវាយសីនៅកម្ពុជាបណ្ដុះស្មារតីកីឡាក្នុងយុវជនកម្ពុជាគ្រប់រូបតាមរយៈការផ្ដល់លទ្ធភាព ធនធានលើកទឹកចិត្តដល់យុវជនឲ្យចាប់យកកីឡាវាយសីជាសកម្មភាពប្រចាំជីវិត ។

សូមបញ្ជាក់ថា ក្លឹបកីឡាវាសីភ្នំពេញ មានទីតាំងស្ថិនៅខណ្ឌជ្រោយចង្វា ក្នុងបរិវេន អគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ  ។ ក្លឹបកីឡាវាយសីនេះបើកទូលាយសម្រាប់ការប្រហ្វឹកហាត់ដោយឥតគិតថ្លៃចំពោះមហាជន  ពិសេសផ្ដោតលើកុមារនិងយុវជនវ័យជំទង់៕


អត្ថបទទាក់ទង