ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

ក្លឹបបាល់ទាត់ក្រសួងការពារជាតិប្រកាសប្ដូរឈ្មោះ និង បង្ហាញរចនាសម្ព័ន្ធថ្មី
ថ្ងៃ សៅរ៏ ទី ០៧ ខែ មិនា ឆ្នាំ ២០២០

ដើម្បីជំរុញអោយក្លឹបនេះកាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក
ភ្នំពេញ៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ឬ ក្លឹបទ័ព បានសម្រេចប្ដូរឈ្មោះរបស់ខ្លួន និងបានប្រកាសពីថ្នាក់ដឹកនាំថ្មី ដើម្បីជំរុញអោយក្លឹបបាល់ទាត់មួយនេះ កាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក ។ នៅក្នុងពិធីដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វតែល នៅរសៀលថ្ងៃទី០៦ ខែមីនានេះក៏បានប្រកាសដែរថា ក្លឹបទ័ពនឹងទទួលបានការជ្រោមជ្រែងពីប្រធានថ្មីរហូតដល់១០ឆ្នាំ ដោយក្នុងមួយឆ្នាំទទួលបានយ៉ាងតិច៣០ម៉ឺនដុល្លារលើសកម្ម ភាពរបស់ខ្លួន ។
ឈ្មោះថ្មីដែលក្លឹបបាល់ទាត់នេះសម្រេចយកជាផ្លូវការ គឺក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណៈដែលការប្ដូរឈ្មោះនេះ មិនពាក់ព័ន្ធនឹងការរង្គោះរង្គើសមាជិកក្នុងក្រុមនោះទេ ផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗអោយកាន់តែខ្លាំង និងបន្ថែមការទិញកីឡាករបរទេសមកជួយលើកមុខមាត់ក្លឹប ។ ហេតុផលនៃការប្ដូរឈ្មោះនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងអគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញថ្លៃក្លឹបបាល់ទាត់នេះបានយកមកគ្រប់គ្រងរហូតដល់១០ឆ្នាំ ទើបវេទិកាសន្និសីទនៅក្នុងថ្ងៃនោះ ក្រៅពីប្រកាសប្ដូរឈ្មោះ ក៏មានការបង្ហាញពីការចុះអនុស្សរណៈគ្នា MOU រវាងនាយកប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ស្ដីពីការប្រគល់សិទ្ធិអោយនាយកប៉ុស្តិ៍លេខ៥ ជាអ្នកមើលខុសត្រូវក្នុងរយៈពេល១០ឆ្នាំ ចាប់ពីដើមឆ្នាំ២០២០នេះតទៅផងដែរ ។
លោក ស៊ុប៉ាឆៃ វិរះពូជុង  មហាសេដ្ឋីមុខជំនួញ ដែលត្រូវគេស្គាល់ថា គឺជានាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រកាសអោយដឹងថា ដោយសារតែកត់សម្គាល់ថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិ គឺជាក្រុមខ្លាំងមួយនាពេលបច្ចុប្បន្ន តែនៅខ្វះអ្នកជ្រោមជ្រែងនៅឡើយ ទើបលោកសម្រេចចិត្តដាក់ទុនចូលរួមគ្រប់គ្រង ដើម្បីអោយក្រុមទាំងមូលក្លាយជាក្រុមខ្លាំងមួយ ។ ម្យ៉ាងមកពីប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ជាពិសេសគឺ កងយោធពលខេមរភូមិន្ទមានទំនាក់ទំនងស្និទ្ធិនឹងគ្នាតាំងពីយូរយារមកហើយផង ទើបឈានដល់ការជួយក្លឹបបាល់ទាត់មួយនេះ ដើម្បីរួមចំណែកជួយដល់វិស័យកីឡាប្រចាំនៅក្នុងក្រសួងការពារជាតិទាំងមូល ។ លោកមានគម្រោងស្វែងរកដៃគូស្ពុនស័រជាច្រើនផ្សេងទៀត ជួយដល់ក្លឹបបាល់ទាត់មួយនេះ ដើម្បីជាប្រយោជន៍ដល់ក្លឹបទាំងមូល ។
លោក ខូវ ឆាយ អគ្គលេខាធិការសមាគមបានថ្លែងបញ្ជាក់ថា លោករំពឹងយ៉ាងខ្លាំងថាវត្តមានរបស់លោកអគ្គនាយប៉ុស្តិ៍លេខ៥ នឹងជួយអោយក្លិបទាំងមូលទទួលបានភាពលេចធ្លោ ខណៈដែលរយៈពេលចុងក្រោយ ក្លិបក្រសួងការពារជាតិក៏ជាក្រុមខ្លាំងមួយក្នុង League កំពូល ។ ជាមួយនឹងការបង្ហាញវត្តមានកីឡាករបរទេសចំនួន៥រូប ក្លិបនេះ ក៏ប្រកាសអញ្ចើញគ្រូបង្វឹកបរទេសមកជួយពង្រឹងក្រុមផងដែរ ៕