ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

ក្រុមបាល់ទាត់ក្រសួងការងារ យកឈ្នះក្រសួងសុខាភិបាលគ្រងតំណែងជើងឯកជាលើកទី៣ ពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នលើកទី៧ ឆ្នាំ២០១៩
ថ្ងៃ ច័ន្ទ ទី ០២ ខែ មិនា ឆ្នាំ ២០២០

ក្រុមបាល់ទាត់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគ្រងតំណែងជើងឯក ការប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នលើកទី៧ ឆ្នាំ២០១៩ជាលើកទី៣ ក្រោយយកឈ្នះលើក្រុមបាល់ទាត់ក្រសួងសុខាភិបាលដោយលទ្ធផល៥ទល់៣ ដោយនាទីបន្ថម១០នាទី២ដងនៅវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១ ខែ មិនា ឆ្នាំ២០២០។

ឯកឧត្តម ហេង សួ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា កក្តាដែលជម្រុញឲ្យក្រុមបាល់ទាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានជោគជ័យក្នុងពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នលើកទី៧ ឆ្នាំ២០១៩បានទៀតនេះ គឺដោយសាការជម្រុញលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម រដ្ឋមន្រ្តី អ៊ិត សំហេងព្រមជាមួយការគាំទ្រពីគ្រប់អង្គភាពពាក់ព័ន្ធរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់ជ័យលាភីជើងឯកនេះ គឺជាលើកទី៣ហើយ ដែលក្រុមបាល់ទាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពីពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នដែលរៀបចំឡើងដោយសហព័ភាពសហព័ន្ធយុវជនកម្ពុជា។

ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការរៀបចំការប្រកួតបានលើឡើងថា ពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នលើកទី៧ ឆ្នាំ២០១៩នេះ គឺជាផ្នែកមួយនៃសកម្មភាពកីឡារៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណង ដើម្បីបង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហការរវាងយុវជននៅតាមបណ្តាលក្រសួង ស្ថាប័នរដ្ឋ។

ជាងនេះទៅទៀតចក្ខុវិស័យវែងឆ្ងាយរបស់យើងចង់ឲ្យបងប្អូនយុវជនចូលរួមប្រកួតនេះ មិនគ្រាន់តែកីឡាករក្នុងពេលប្រកួត តែក៍ជាការទូតមួយប្រចាំក្រសួង ស្ថាប័នរបស់ខ្លួនក្នុងការប្រស្រាយជួបទាក់ទងគ្នា ដែលនឹងផ្តល់នូវគុណប្រយោជន៍ក្នុងការប្រតិបត្តិវិជ្ជារបស់ខ្លួនប្រកបដោយរលូន ជោគជ័យ និងប្រសិទ្ធភាព។

ឆ្លងកាត់កាត់ការប្រកួតអស់រយៈពេលជាង២ខែមកនេះ ក្រុមដែលដណ្តើមតំណែងជើងឯក គឺ ក្រុមបាល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមជើងឯករងបានទៅលើក្រុមបាល់ទាត់ក្រសយអសុខាភិបាល ចំណាត់លេខ៣បានទៅក្រុមបាល់ទាត់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមបាល់ទាត់ជាប់ចំណាត់លេខ៤បានទៅលើក្រុមបាល់ទាត់ក្រសួងការបរទេស៕ធ.ដ


អត្ថបទទាក់ទង