ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

ពិធីបិទវគ្គ ហ្វឹកហ្វឺនបំប៉ននាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ និងវគ្គបំប៉នជំនាញទ័ពព្រៃជំនាន់ទី៦ របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
ថ្ងៃ សៅរ៏ ទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ចើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺននាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ និងវគ្គបំប៉នជំនាញទ័ពព្រៃជំនាន់ទី៦ របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ពិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជនិល ) ខេត្តកំពង់ស្ពឺ ។

នៅក្នុងសន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ សំអុន នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន  បានគូសបញ្ជាក់ឲ្យដឹងថា ៖ អនុវត្តន៍ផែនការផែនការហ្វឹកហ្វឺនកងទ័ពជើងគោក មជ្ឈមណ្ដលហ្វឹកហ្វឺនកងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺនចំនួន០២វគ្គ គឺវគ្គនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ និងវគ្គបំប៉នជំនាញទ័ពព្រៃជំនាន់ទី៦ ត្រូវបានបិទបញ្ចប់នាពេលនេះ ដោយបានឆ្លងកាត់ការសិក្សារៀនសូត្រអស់រយៈពេល ៩១ថ្ងៃកន្លងងមក ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានមកពីបណ្តាអង្គភាព ចំណុះកងទ័ពជើងគោក ចំនួនសរុប ២២១នាក់ ។ សិក្សាលើខ្លឹមសារមេរៀន មានលំហាត់របៀប  វិន័យច្បាប់យោធា បច្ចេកទេសអាវុធថ្មើរជើង  ជំនាញវិស្វកម្ម ឋានលេខា យុទ្ធវិធីជំនាញទ័ពព្រៃ និងអប់រំចិត្តសាស្ត្រ ។

ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ បំប៉នជំនាញទ័ពព្រៃជំនាន់ទី៦ នាឪកាសនោះ   ឯកឧត្តម  ចាន់ នន់វិទ្យា ក្នុងនាមឯកឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ ខភម និងជាមេបញ្ចាការកងទ័ពជើងគោក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយការកែរឆ្នៃ និងប្តេជ្ញាចិត្តខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុន ឆេង នាយរងសេនាធិការ  នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក ព្រមទាំងឯកឧត្តមអស់លោកជា នាយករង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក គ្រូយោធាចារ្យ  សិក្ខាកាម និងបណ្តាជំនាញពាក់ព័ន្ធទាំងអស់ ដែលបានសហការជាធ្លុងមួយបានធ្វើឲ្យវគ្គនេះបញ្ចប់ទទួលលទ្ធផលល្អគួរជាទីគាប់ចិត្ត។

ឯកឧត្តម ចាន់ នន់វិទ្យា បានគូសបញ្ជាក់ពីគោលបំណង សារៈសំខាន់ការហ្វឹកហ្វឺនបំប៉ននាយទាហានរងជាន់ខ្ពស់   និងតួនាទីភារកិច្ចជំនាញទ័ពព្រៃ សម្តៅធ្វើឲ្យយោធិនគ្រប់រូបទទួលបាននូវចំណេះដឹង ចំនេះធ្វើពិតប្រាកដ     និងបង្កើនដល់សមត្ថភាព គុណភាពជំនាញគ្រប់គ្រាន់ ក្នុងការដឹកនាំបញ្ជា ក៏ដូចជាកិច្ចសហប្រតិបត្តិការវិស័យការពារជាតិដែលជាកត្តាចំបងរបស់កងយោធពលខេមរភូមិន្ទ ក្នុងវិស័យការពារជាតិ និងរួមចំណែកកសាង និងអភិវឌ្ឃន៍សង្គមជាតិ ហើយក៏ជាឪកាសមួយសម្រាប់កងទ័ពយើងមានពេលវេលា ដើម្បីហ្វឹកហាត់នូវបណ្តារជំនាញផ្សេងៗដើម្បីបង្កើន និងពង្រឹងសមត្ថភាព ។

ឯកឧត្តម ចាន់ នន់វិទ្យា ក៏បានគូសបញ្ជាក់ពីតួនាទីរបស់កងយោធពលខេមរភូមិន្ទ ក្នុងនាមយើងកម្លាំងប្រដាប់អាវុធ   ត្រូវប្រកាន់ភ្ជាប់លើការសិក្សារៀនសូត្រនូវយុទ្ធវិធី និងយុទ្ធសាស្ត្រ វិន័យ សណ្តាប់ធ្នាប់ លក្ខ័នន្តិកៈរបស់កងទ័ព មិនតែប៉ុណ្ណោះត្រូវប្រតិបត្តិខ្លួនឲ្យបានល្អ គោរពវិន័យឲ្យបានភ្ជាប់ភ្ជួន និងធ្ចើខ្លួនឲ្យសាកសមជាកងទ័ពបម្រើប្រជាជន ។    នៅក្នុងឪកាសនោះឯកឧត្តម ចាន់ នន់វិទ្យា បានគូសបញ្ជាក់ពីសភាពការណ៍ជាតិ អន្តរជាតិ សភាពការណ៍ក្នុងតំបន់ ដែលមានការវិវត្តថ្មីៗ ក្នុងនោះឯកឧត្តម ចាន់ នន់វិទ្យា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញចក្ខុវិស័យកសាងជាតិជាជំហានៗ មានការរីកចម្រើនរហូតដល់សព្វថ្ងៃ ។

ឯកឧត្តម ចាន់ នន់វិទ្យា បានថ្លែងអំណរគុណដល់ នាយទាហាន នាយទាហានរង និង ពលទាហានមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងការថែរក្សាសុខសន្តិភាព និងបានអគុណសន្តិភាពដែលនាំឲ្យយើងមានរហូតដល់ពេលនេះ ព្រមទាំងបានជំរុញដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងប្រៀបការពារជាតិ ឲ្យបានកាន់តែរឹងមាំ ចូលរួមកំណែរទម្រង់ជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តអនុវត្តន៍បញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ខាន នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក ការពារជាតិ សាសនា ព្រះមហាក្ស្តត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយចូលរួមអនុវត្តន៍ភូមិ ឃុំ មានសុវត្តិភាព និងត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះធម្មជាតិផ្សេងៗទាន់ពេលវេលា ។