ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

សម្តេចតេជោ ហ៊ុន សែន រំលេចរូបភាពលើវាលស្មៅ និងបានលើកជាសំនួរបែបលេងសើចថា តើខ្ញុំពិតជាសង្ហាដូចពលរដ្ឋចិន សរសើរមែនឬ?
ថ្ងៃ សៅរ៏ ទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០

នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាថ្ងៃដំណាច់ខែនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបង្ហូរញើសលើវាលស្មៅ ដើម្បីលើកកម្ពស់សុខភាព ។ ទន្ទឹមនឹងការទៅវាយកូនហ្គោលនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតរំលេចរូបភាពលើវាលស្មៅ និងបង្ហោះសាររំលឹកនូវពាក្យពេចន៍របស់ប្រជាពលរដ្ឋចិន ដែលបានលើកសរសើរសម្តេច ជាបុរសសង្ហាផងដែរ ។
ក្នុងបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្នុងសន្និសីទព័ត៌មាន ពិសេសមួយស្តីពីការដាក់ចេញវិធានឆ្លើយតបបញ្ហាប្រឈមដោយសារជំងឺផ្លូវដង្ហើបង្កដោយមេរោគ «COVID19» នោះ ស្ត្រីជា អ្នកព័ត៌មានរបស់ចិនមួយរូប បាននាំនូវពាក្យពេចន៍ផុសចេញពីបេះដូងរបស់ប្រជាពលរដ្ឋចិនមួយចំនួន ដែលបានស្ញប់ស្ញែងចំពោះ សមានចិត្ត និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ចំពោះប្រទេសចិន និងពលរដ្ឋចិន ពេលប្រឈមការលំបាកដោយ សារតែមេរោគ «COVID19» ។
បើតាមស្ត្រីជាអ្នកព័ត៌មានចិន បានលើកឡើងថា ទឹកចិត្តរបស់សម្តេចតេជោ ដែលមិនរើសអើង ចំពោះប្រជាពលរដ្ឋចិន និងការអញ្ជើញបំពេញទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ចំពេលចិនវាយ លុកដោយមេរោគ «COVID19» ត្រូវបានប្រជាពលរដ្ឋនាំគ្នាគោរពកោតក្រែងចំពោះទឹកចិត្តរបស់សម្តេច រហូតពួកគេលាន់មាត់ សរសើរសម្តេចថាជា «បុរសសង្ហាដើរបញ្ច្រាសគេ»។ បញ្ច្រាស់គេ ត្រង់ថា ប្រទេសជាច្រើនបានបង្ហាញការរើសអើងចំពោះចិន ផ្តាច់ ការទាក់ទងជាមួយចិន តែសម្តេចតេជោ មិនត្រឹមតែមិនផ្តាច់ការទាក់ទងជាមួយប្រទេសចិនទេ ថែមទាំងធ្វើដំណើរបំពេញទស្សន កិច្ចនៅចិនថែមទៀតផង។
នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកសម្តីនេះ ហើយក៏បានចោទសួរជាសំណួរបែបលេងសើចថា តើសម្តេច ពិតជាសង្ហាមែនទេ ក្នុងឯកសណ្ឋានវាយកូនហ្គោលនៅព្រឹកនេះ? ទោះជាយ៉ាងណា សម្តេចតេជោ បានបញ្ចប់ដោយប្រយោគថា សំណួរនេះ គ្រាន់តែនិយាយលេងទេ ព្រោះបើទោះជាសង្ហា ឬមិនសង្ហា ក៏ពេលនេះ សម្តេចមានចៅ ២០នាក់រួចទៅហើយដែរ។
សូមបញ្ជាក់ថា ក្នុងពេលពិភពលោកប្រឈមដោយសារមេរោគ «COVID19» សម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភព លោកមើលឃើញថា ជាមេដឹកនាំមួយរូប ដែលមានលំហបេះដូងធំទូលាយសម្រាប់មនុស្សមិនថាតែចិននោះទេ គឺនៅមានជាតិ សាសន៍ជាច្រើនដទៃទៀត បន្ទាប់ពីសម្តេចអនុញ្ញាតឱ្យអ្នកទេសចរ ៤១ជាតិសាសន៍លើនាវា Westerdam ចូលចតកាលពីថ្ងៃទី ១៣ ខែកុម្ភៈ កន្លងទៅនេះ។ ការអនុញ្ញាតឱ្យនាវារសាត់អណ្តែតលើមហាសាគរដោយប្រទេសជាច្រើនបានបដិសេធមិនឱ្យចូលនេះ ជាកាយវិការដ៏វិសេសវិសាលក្នុងការជួយដល់មនុស្សដែលត្រូវបានគេរើសអើង ៕