ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

បុរសម្នាក់ជិះម៉ូតូទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិនៅឯខណ្ឌកំបូល តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់មុខព្រលាន្តយន្តហោះពោធិ៍ចិនតុង
ថ្ងៃ សៅរ៏ ទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០

ភ្នំពេញ ៖ គួរឲ្យសង្វេគណាស់ ដោយបុរសម្នាក់រៀបចំខ្លួនចេញទៅចូលរួម ពិធីមង្គលការរបស់មិត្តភក្តិនៅឯខណ្ឌកំបូល ពេលមកដល់មុខប្រលានយន្តហោះពោធិ៍ចិនតុង បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ពាក់កណ្តាលផ្លូវ បង្ករការភ្ញាក់ផ្អើលដល់មិត្តភក្តិដែលទៅពិធីការជាមួយគ្នា បកក្រោយត្រឡប់មកមើលជនរងគ្រោះវិញ កាលពីវេលាម៉ោង១៨ និង៤៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើមហាវិថីសហព័ន្ធរ៉ុស្សីមុខឃ្លាំងប្រេងរថយន្ត ព្រលាន្តយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ ឆាយ បូរ៉ា អាយុ២៧ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន និងលក់ផលិតផលផ្តាច់បារី«Vape»តាមអនឡាញ មានទីលំនៅ ក្បែរវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។  សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលកើតហេតុ ជនរងគ្រោះម៉ូតូម៉ាក PCXពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-4116 ។រីឯងអ្នកបើកបរម៉ូតូរ៉ឺម៉កឈ្មោះ ជូ សុផល អាយុ២៥ មុខរបរជាងផ្សារដែក បច្ចុប្បន្ន នៅស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ថ្ងៃកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងតាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្សី ក្នុងទិសដៅពីកើត ទៅលិចក្នុងលឿនល្មម ខណះមកជិតដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉កដឹកសម្ភារៈដែកឆ្លងមកបញ្ច្រាស់ដោយខ្វះការប្រុងប្រយ័ត្ននិងមិនគោរពសិទ្ធអទិភាពរបស់ខាងម៉ូតូ គឺមិនទាន់និងផុតរបាំងថ្មពុះចែកទ្រូងផ្លូវផងហើយ ស្របគ្នាមានរថយន្តមួយគ្រឿងទៀតនៅបាំងម៉ូតូរ៉ឹម៉ក ជាហេតុធ្វើអោយជនរងគ្រោះ វ៉ាកអើ មិនដឹងគេចទៅចន្លោះណា បានបុកជាមួយនឹងតួររ៉ឺម៉ក ពេញទំហឹង បណ្តាលឲបោកផ្ទប់និងតួររ៉ឺម៉កចំក្បាលបាក់កស្លាប់មួយរំពេច ទោះបីជាជនរងគ្រោះពាក់មួកសុវត្តិភាពក៏ដោយ ។

បើតាមសម្តីពីមិត្តភក្តិ ជនរងគ្រោះបានឲដឹងថា ជនរងគ្រោះគឺធ្វើដំណើរទៅចូលរួមពិធីមង្គលការមិត្ត នៅឯកំបូល ដោយពួកគេផ្សេងទៀតបានទៅមុន ស្រាប់តែដល់ម៉ោង កើតហេតុ មានគេយកទូរស័ព្ទជនរងគ្រោះតេប្រាប់ពួកខ្លួនថាជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងឃាត់អ្នកបើកបរម៉ូតូរ៉ឺម៉កយកមកប៉ុស្តិ៍ និងរាយការណ៍ទៅជំនាញចរាចរណ៍ខណ្ឌ រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះមកវាស់វែងធ្វើកំណត់ហេតុ និងរៀបចំឯកសារប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តទួលសង្កែ រីឯមធ្យោបាយទាំងសង្ខាង រួមនិងអ្នកបើកបរម៉ូតូរ៉ឺម៉ក យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការ នគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី ៕ធ.ដ


អត្ថបទទាក់ទង