ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

សម្តេចតេជោ ហ៊ុន សែន អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ នៅវត្តចំពុះក្អែក
ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។ ពិធីស្រោចស្រពព្រះសុគន្ធវារី នឹងត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។

សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលត្រូវស្រោចស្រពព្រះសុគន្ធវារីរួមមាន៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។

សូមបញ្ជាក់ថា សម្តេចព្រះសង្ឃទាំង៣ព្រះអង្គ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តម្លើង និងតែងតាំងជាសម្តេចព្រះសង្ឃនាយករងទី១, ទី២ និងទី៣ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។

ពិធីស្រោចស្រពសុគន្ធវារីនេះ ជាទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរតាមបែបព្រះពុទ្ធសាសនាមួយក្នុងចំណោមទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរជាច្រើនទៀត ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកឲ្យកូនចៅជំនាន់ក្រោយដើម្បីបន្តវេនពីពួកគាត់តទៅទៀត។ ទំនៀមទម្លាប់នេះ មានដើមកំណើតតាំងពីយូរលង់ណាស់មកហើយ ហើយនៅបន្តប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ ។

ជាមួយនឹងវឌ្ឍនភាពលើវិស័យសាសនាដែលបានលើកឡើងដោយក្រសួងធម្មការនិងសាសនា សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា ជាធម្មតាក្រោយមានការតែងតាំងរួចហើយគឺយើងត្រូវធ្វើពិធី ស្រោចស្រពព្រះសុគន្ធវារី ។ ជាមួយនេះសម្ដេចជួបក៏បានថ្លែងដោយមោទនភាពចំពោះប្រទេសរបស់យើងដែលមានសុខដុមនីយកម្មខាងវិស័យសាសនា ។

សម្ដេចបានរំលឹកថា សម្ដេចព្រះសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ អាចឃើញហើយថា នៅលើលោកនេះ ជម្លោះសាសនាមានច្រើនណាស់រហូតដល់ថ្នាក់ វាយប្រហារគ្នាជាភេរវកម្មផង, ការវ៉ៃគ្នានៅនូវែលសេឡង់គឺជាអ្វីការវាយប្រហារភេរវកម្មទៅលើវិហារអ៊ីស្លាមនៅទីនោះ, បន្ទាប់ទៅ មកនៅស្រីលង្កា គឺខាងអ៊ីស្លាមវ៉ៃគ្រឹះសាសនាវិញម្ដង, ចឹងដូច្នេះការគ្រប់គ្រងរដ្ឋមួយ ទាមទារឲ្យយើងធ្វើសុខដុមនីយកម្មរវាងជាតិសាសន៍និងសាសនា ដែលនេះជាបញ្ហាដ៏ធំ ហើយវាមិនក្លាយទៅជាការបែកបាក់ជាតិ។

សម្ដេចតេជោបន្តថា នៅប្រទេសខ្លះ ជម្លោះរវាងសាសនានេះនិងសាសនានោះ បានកើតឡើងប៉ុន្តែសម្រាប់ប្រទេសរបស់យើងនៅត្រង់ថា យើងមិនមានជម្លោះខាងសាសនាកើតឡើងទេ , ហើយឥឡូវយើងសង្កេតឃើញថា គ្រាន់តែនៅក្របខណ្ឌព្រះពុទ្ធសាសនារបស់យើង, និកាយទាំងពីរត្រូវបានរួមរស់នៅជាមួយគ្នាដោយសុខដុមរមនា ទៅលើការរៀបចំ ដូចជាវត្តមានសម្ដេចបូគ្រី នៅទីនេះ ក៏បានបង្ហាញអំពីភាពសុខដុមរមនា រវាងធម្មយុត្តិនិងមហានិកាយ មានការរៀបចំស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងច្បាស់ទៅលើចំណុចទាក់ទិនជាមួយនឹងក្រុមប្រឹក្សារាជ្យសម្បត្តិ ដែលនៅក្នុងក្រុមប្រឹក្សារាជសម្បត្តិ គឺព្រះសង្ឃមានដល់ពីរអង្គ នៅក្នុងចំណោម ៩អង្គ/នាក់ នៅក្នុងក្រុមប្រឹក្សារាជ្យសម្បត្តិ ដើម្បីជាអង្គដែលមានសិទ្ធិបោះឆ្នោតជ្រើសតាំងព្រះមហាក្សត្រដោយសារព្រះមហាក្សត្រនៅក្នុងប្រទេសរបស់យើងនេះ មិនមែនជាព្រះមហាក្សត្រដែលតែងតាំង។