ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  2. រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩  3. កម្លាំងនគរបាលបញ្ជូនលោក សុវណ្ណ រិទ្ធី អគ្គនាយក TV FB ទៅតុលាការ  4. សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  5. ក្រសួងការងារ ៖ សេចក្តីជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វេងក្នុងបុរីភ្នំពេញថ្មីផ្អើលសមត្ថកិច្ចទាំងយប់
ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២០

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ០៣ ផ្លូវលេខ៥៩៨ ក្នុងបុរីភ្នំពេញថ្មី សង្កាត់ទួលសង្កែទី២  ខណ្ឌឬស្សីកែវ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅ រថយន្តពន្លតអគ្គិភ័យជាច្រេីនគ្រឿងចុះទៅអន្តរាគមន៍  កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា  ផ្ទះខាងលើនេះមិនបានមនុស្សស្នាក់នៅទេដោយផ្ទះសាងសង់ជិតរួចរាល់ហើយជាងធ្វើផ្ទះបានទុកសម្ភារៈនៅក្នុងផ្ទះ លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានផ្សេង និងអណ្តាតភ្លេីងឆេះក្តារបន្ទះកុងប្លាកេដែរជាងបានទុកនៅជាន់ផ្ទាល់ដីរួចឆេះរាលដាលដល់ឡៅតឿ ទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿងមកបាញ់ពន្លត់ដោយប្រើប្រាស់ អស់ទឹកចំនួនពីររថយន្តទើបរលត់ទៅវិញជាស្ថាពរ។

សមត្ថកិច្ចបានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងឡេីងលេីនេះគឺរងការខូចខាតទ្រព្យសម្បត្តិបន្តិចបន្តួចប៉ុណ្ណោះ និងមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសផងដែរ ៕ធ.ដ


អត្ថបទទាក់ទង