ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងក្លិបកម្សាន្ត FLY (ផ្លាយ)នៅខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅតុលាការ
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៤ កុម្ភៈ ២០២០នេះ មានជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ក្នុងក្លិបកម្សាន្ត FLY (ផ្លាយ) ផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

គួរបញ្ចាក់ថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ០២ និង ៣០ នាទី រំលងអាធ្រាត្រ ដោយមានការដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យ សហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំងក្លិបកម្សាន្ត FLY (ផ្លាយ) ផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ ចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសមគំនិត  ឃាត់ខ្លួនមនុស្ស ចំនួន ៧០ នាក់ (ស្រី ២៦ នាក់) និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរ ចាត់ការតាមនីតិវិធី ។

វត្ថុតាងចាប់យក ៖
-ម្សៅក្រាម ពណ៌ សថ្លា ចំនួន ១០១ កញ្ចប់ មានទម្ងន់ ២៤,៣៥ ក្រាម ចេញពណ៌ ស្វាយ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ ខេតាមីន ។ -ថ្នាំគ្រាប់ពណ៌ ស្លែ ចំនួន ៣២ គ្រាប់ មានទម្ងន់ ១២,០៧ ក្រាម ចេញពណ៌ ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA)។ -ថ្នាំគ្រាប់ ពណ៌ត្រួយចេក ចំនួន ១០ គ្រាប់ ទម្ងន់ ៤,៣៨ ក្រាម ចេញពណ៌ ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA)។ -ម្សៅម៉ដ្ឋ ពណ៌ស ចំនួន ៣៥ កញ្ចប់ថង់តូច មានទម្ងន់ ៧,៩៦ ក្រាម ចេញពណ៌ ស្វាយ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ ខេតាមីន ។ -ថ្នាំគ្រាប់ ពណ៌ ស្លែ ចំនួន ១២ គ្រាប់ ទម្ងន់ ៤,៥៨ ក្រាម ចេញពណ៌ ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA)។ -ថ្នាំគ្រាប់ ពណ៌ ត្រួយចេក ចំនួន ០៧ គ្រាប់ ទម្ងន់ ២,៥៩ ក្រាមចេញពណ៌ ប្រផេះ សង្ស័យមានតម្រុយជាគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA)។ -ដប ពណ៌ ខ្មៅ មានទឹក ពុំបានដកយកសំណាកមកធ្វើតេស្តទេ ។  សរុប ទម្ងន់ ៥៥,៩៣ ក្រាម ( ខេតាមីន ទម្ងន់ ៣២,៣១ក្រាម , អ៊ិចស្តាស៊ី ទម្ងន់ ២៣,៦២ក្រាម ) ។ -ឧបករណ៍សម្រាប់ជក់គ្រឿងញៀនម៉ាក Suprem ចំនួន ០១។ -សំបកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។ -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ ។ -ប្រាក់រៀលចំនួន ២ ៤០០ ០០០ រៀល (ពីរលានសែសិបម៉ឺនរៀល) ។ -ប្រាក់ដុល្លារចំនួន ៧៤០ ដុល្លារអាមេរិក  (មួយរយចិតសិបដុល្លារអាមេរិក) ។ -ម៉ូនីទ័រម៉ាក ឌែល ចំនួន ០១ គ្រឿង ,-CPU ម៉ាក ឌែលចំនួន ០១ គ្រឿង ។ -ម៉ាស៊ីនព្រីនម៉ាក EPSON មិនដំណើការចំនួន ០១ គ្រឿង ។ -ម៉ាស៊ីនព្រីនវិក័យបត្រ័មិនដំណើការចំនួន ០២ គ្រឿង ។ -អាយកូមម៉ាក TYT ពណ៌ ខ្មៅ ចំនួន ០៥ គ្រឿង ។ -រថយន្តចំនួន ០៧ គ្រឿង, -ម៉ូតូចំនួន ៣៤ គ្រឿង, -ឯកសារពាក់ពន្ធ័មួយចំនួន  ។

ក្រោយពីធ្វើការស្រាវជ្រាវ រកឃើញថា មនុស្សចំនួន ៤០ នាក់ (ស្រី ០៩ នាក់ ) ដែលមានសារធាតុញៀន ការិយាល័យបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ ដើម្បីព្យាបាលស្តារនីតិសម្បទារ ។ ហើយមនុស្ស ចំនួន ២៤  នាក់ (ស្រី ១៥ នាក់ ) គ្មានសារធាតុញៀន  ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានធ្វើកិច្ចសន្យា អប់រំឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ។

ចំណែកជនសង្ស័យចំនួន ០៦ នាក់ ឈ្មោះ រ័ត្ន ធារី ឈ្មោះ នុយ ធីតា ឈ្មោះ ធិក យ៉ន ឈ្មោះ ឃាង ដារ៉ា ឈ្មោះ សារិន លីថេង ឈ្មោះ យ៉ង់ សុនីន ពាក់ពន្ធ័បទល្មើស ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕


អត្ថបទទាក់ទង