ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

រថយន្តមន្ត្រីនគរបាលបុកម៉ូតូបុគ្គលិកធនាគារ ABA បណ្តាលឲ្យស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យវៀតណាម
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

ស្វាយរៀង៖ បុរសបម្រើការងារជាបុគ្គលិកធនាគារ ABA ម្នាក់បានរងរបួសបែកក្បាលហូរឈាមរបួសធ្ងន់ សន្លប់នៅនឹងកន្លែងកើតហេតុត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម តែត្រូវបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវតែម្តង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ លើផ្លូវជាតិលេខ១ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧ និង១៣៨ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានបង្ហើបឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ព្រំ សារ៉ុន អាយុ៣០ឆ្នាំមុខរបរជាបុគ្គលិកធនាគារ ABA  រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ខណៈជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង១L-៨០៩០ខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះ កឹម ស៊ីថ្ម អាយុ៥១ឆ្នាំមុខរបរមន្ត្រីនគបាលរស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រស្រុកស្វាយទាប ខេត្តស្វាយរៀងក្រោយឃើញសភាពការណ៍មិនស្រួលបើកទ្វាររថយន្តគេចខ្លួនភ្លាមៗតែម្តង។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីពណ៌ទឹកមាសពាក់ស្លាកលេខ បន្ទាយមានជ័យ២A-២០៦០លើកំណាត់ផ្លូវជាតិលេខ១ដោយបើកបរមិនគោរពសិទ្ធិអទិភាពខណៈនោះ ស្រាប់ តែទៅបុក និងម៉ូតូមួយគ្រឿងជិះម្នាក់ឯងក្នុងទិសដៅបញ្ចៀសទិសគ្នាយ៉ាងពេញទំហុឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបញ្ជូនជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកស្រុកស្វាយទាប ដោយសភាពរងរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅមន្ទីរពេទ្យប្រទេសវៀតណាម ហើយបានស្លាប់ពាក់កណ្តាលផ្លូវ ត្រូវក្រុមគ្រួសារនាំមកធ្វើបុណ្យតាមប្រពៃណី ចំណែកឯសមត្ថកិច្ចបានធ្វើការវាស់វែង និងអូសយកវត្ថុតាងរថយន្ត និងម៉ូតូមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុដោយសារតែអ្នកបើករថយន្តមិនគោរពសិទ្ធិអទិភាព៕


អត្ថបទទាក់ទង