ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

សហរដ្ឋអាម៉េរិកបន្តដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងកូរ៉េខាងជើង ស្របពេលកិច្ចចរចានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េកំពុងជាប់គាំង
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ ក្រសួងរតនាគារជាតិអាម៉េរិកនឹងបន្តដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ស្របពេលដែលកិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងព្យុងយ៉ាងកំពុងជាប់គាំងនៅឡើយ នេះបើតាមកា រិយាល័យចារកម្មហិរញ្ញវត្ថុ និងភេវរកម្មនៃក្រសួងរតនាគារជាតិអាម៉េរិក (TFI) ។

ការិយាល័យចារកម្មហិរញ្ញវត្ថុ និងភេវរកម្មនៃក្រសួងរតនាគារជាតិអាម៉េរិក (TFI) បានបញ្ជាក់ថា នៅក្នុងឆ្នាំសារពន្ធ ២០១៩ ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គល អង្គភាព និងនាវាជាង២០ ដែលមានការជាប់ទាក់ទងនឹងកូរ៉េខាងជើង ។ ការិយា ល័យ (TFI) បន្ថែមថា យុទ្ធនាការដាក់សម្ពាធផ្នែកសេដ្ឋកិច្ចនេះ បានបង្កើតលក្ខខណ្ឌក្នុងការនំាំយកភាគីទាំងពីរចូលតុចរចាគ្នា ដើម្បីអាចសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយក្តីសង្ឃឹមថា នឹងនំាំយកសន្តិភាពមកកាន់តំបន់ឧបទ្វីបកូរ៉េ ។

ការិយាល័យ (TFI) បានសង្កត់ធ្ងន់ថា ពេញមួយឆ្នាំសារពើពន្ធ ២០២០ និង២០២១ TFI នឹងបន្តផ្តោតលើការអនុវត្តវិធានការហិរញ្ញវត្ថុ ដែលមានគោលដៅប្រឆាំងនឹងកូរ៉េខាងជើង អ៊ីរ៉ង់ រុស្ស៊ី និងវេណេស៊ុយអេឡា ក៏ដូចជាការរុះរើអង្គការភេវរកម្មគ្រឿង អង្គការឧក្រិដ្ឋកម្មឆ្លងដែន និងការគំរាមកំហែងផ្សេងៗទៀតចំពោះសហរដ្ឋអាម៉េរិក និងដៃគួអន្តរជាតិរបស់យើង ៕


អត្ថបទទាក់ទង