ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

មន្រ្តីពន្លត់អគ្គិភ័យអូស្រ្តាលីអះអាងថា ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales ត្រូវគ្រប់គ្រងបានទាំងស្រុងហើយ
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

អូស្រ្តាលី៖ ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែ ទីបំផុតភ្លើងឆេះព្រៃទាំងអស់ក្នុងរដ្ឋ New South Wales ត្រូវគ្រប់គ្រងបានទាំងស្រុង ហើយអ្វីដែលត្រូវធ្វើនៅជំហានបន្ទាប់នោះ គឺពន្លត់ពួកវាឲ្យរលត់ទាំងអស់តែម្តង នេះបើតាមការបញ្ជាក់របស់អាជ្ញាធរពន្លត់អគ្គិភ័យអូស្រ្តាលី ។

ការធ្លាក់ភ្លៀងនាពេលថ្មីៗនេះ បានជួយយ៉ាងច្រើនដល់កិច្ចប្រឹងប្រែងរបស់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ប៉ុន្តែគិតមកទល់នឹងពេលនេះ តំបន់ជាច្រើនកំពុងត្រូវប្រឈមបញ្ហាបង្កឡើងដោយគ្រោះទឹកជំនន់ និងព្យុះផងដែរ ។

សូមបញ្ជាក់ថា រដ្ឋ New South Wales ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអូស្រ្តា លី គឺជាកន្លែងរងគ្រោះខ្លាំងក្លាជាងគេដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃ ខណៈមានមនុស្ស២៥នាក់បានបាត់បង់ជីវិត និងលំនៅឋានជាង២.៤០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងផ្ទៃដីជាង៥លានហិកតាត្រូវបានឆាបឆេះ ស្របពេលដែលសត្វព្រៃ និង សត្វពាហនៈរាប់ពាន់លានក្បាលក៏ត្រូវគេជឿជាក់ថា បានងាប់ផងដែរ ៕


អត្ថបទទាក់ទង