ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីអញ្ជើញចូលរួមក្នុងពិធីទិវានៃក្តីស្រលាញ់១៤កុម្ភៈ ឆ្នាំ២០២០
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ខែកុម្ភៈនេះលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានដឹកនាំមន្ត្រីសាលាសង្កាត់អញ្ជើញចូលរួមក្នុងកម្មវិធីទិវានៃក្តីស្រលាញ់នឹងទទួលទានបបររួមគ្នាចែករំលែកក្តីស្រលាញ់ដល់មនុស្សចាស់នឹងទុគ៌តជន។ ដែលប្រារពធ្វើឡើងនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនប៉េងហ៊ួត និងលោកស្រី ទ្រី សុខណា អគ្គនាយិការរបស់មន្ទីរព្យាបាលធ្មេញឯកទេស នឹងបងប្អូនប្រជាពលរដ្ឋមនុស្សចាស់ចូលរួមប្រមាណ១៨១នាក់។

នៅក្នុងពិធីនោះតំណាងក្រុមហ៊ុនប៉េង ហ៊ួត ក៏ដូចជាលោកស្រីអគ្គនាយិការរបស់មន្ទីរព្យាបាលធ្មេញឯកទេសក៏បានផ្តាល់ជួននូវការដូរជួនដល់លោកយាយលោកតាជាមនុស្សជាការឆ្លើយតបទៅនឹងថ្ងៃ១៤កុម្ភៈជាទិវានៃក្តីស្រលាញ់ គឺស្រលាញ់លោកឪពុក អ្នកម្តាយ បងប្អូន សាច់ញ្ញាតិ ក្រុមគ្រួសាររបស់ខ្លួន៕


អត្ថបទទាក់ទង