ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និងរាលដាលដល់ផ្ទះអ្នក នៅក្បែរខាងចំនួន៦គ្រួសារទៀតខូចខាតមួយចំនួន នៅខណ្ឌឫស្សីកែវ
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

ភ្នំពេញ៖  គ្រោះអគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង  បង្កការ ភ្ញាក់ផ្អើលជាខ្លាំងកាលវេលាម៉ោង០៩ និង០០នាទី ព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ62Rក្រុមទី៥ភូមិទួលសំពៅ សង្កាត់ ទួល សង្កែ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពញ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ  ប៊ូន សារី ភេទ ស្រី អាយុ៦៨ឆ្នាំមុខរបរនៅផ្ទះ។  យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មៅខ្មួញខ្មាញ ចេញអណ្ដាតភ្លើងឆាបឆេះរាលដាល យ៉ាងសន្ធោសន្ធៅភ្លាមៗ បងប្អូនប្រជាពលរដ្ឋបាននាំគ្នារត់ប្រមូលសម្ភារៈប្រើប្រាស់ក្នុងផ្ទះរើចេញមកក្រៅនិង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យទំនាក់ ទំនងទៅកម្លាំងអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ បាញ់ពន្លត់ រហូតដល់ម៉ោង ០៩និង៤០នាទី ព្រឹក ថ្ងៃដដែល ។

សមត្ថកិច្ចបានឲ្យដឹងថា  ក្នុងប្រតិបត្តិការណ៍ ពន្លត់អគ្គិភ័យខាងលើកម្លាំងជំនាញបានប្រើ ប្រាស់រថយន្ត  បាញ់ពន្លត់អគ្គិភ័យចំនួន ១៥គ្រឿង  អស់ទឹកចំនួន ១៥ឡាន ស្មើនឹង ៦០ម៉ែត្រគូប  ។
រួមមាន៖  រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញចំនួន ៣គ្រឿង,  រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៤គ្រឿង, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង, រថយន្តកងពលតូចង70ចំនួន ០៣គ្រឿង,  រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១ គ្រឿង ។

សមត្ថកិច្ចបន្តថា  ចំពោះមូលហេតុបណ្ដាល មកពីឆ្លងចរន្តអគ្គិសនី និងខូចខាតសំភារៈ  ៖  ឆេះអស់ទាំងស្រុងផ្ទះទំហំ6ម៉ែត្រx7ម៉ែត្រ និងម៉ូតូ 2គ្រឿងទ្រព្យ សម្បត្តិមួយចំនួន និងរាលដាលដល់ផ្ទះអ្នក នៅក្បែរខាងចំនួន៦គ្រួសារ តែមិនមានមនុស្សរងរបួសនោះទេ៕


អត្ថបទទាក់ទង